សមត្ថកិច្ចប្រាប់ថា សា.ក.ស.ព.ជ.ន.រ.ង.គ្រោះម្នាក់ទៀតចុង.ក្រោយគេ ភេទប្រុស ត្រូវបាន.សមត្ថកិច្ចនិងក្រុមស.ង្គ្រោះស្វែងរកឃើញ វេលាម៉ោងជាង.១យប់រំលង.អធ្រាត្រឆ្លងចូលថ្ងៃទី៨ខែតុលាឆ្នាំ២០២១។
ដូច្នេះក្នុងចំណោមជ.ន.រ.ង.គ្រោះទាំង៥នាក់ ដែលលង់ទឹក.សមុទ្រនៅឆ្នេរជំទាវ.ម៉ៅ ខាងក្រោមដើមឈើ.ចាំស្នេហ៍ កាលពី រសៀលថ្ងៃទី.៧ខែតុលាឆ្នាំ២០២១ ម្សិលមិញ រកឃើញ.អស់ហើយ ក្នុងនោះស្លា.ប់.៤នាក់ និងម្នាក់ទៀតសំ.ណាង.ល្អរួចផុត.ពីគ្រោះថ្នាក់ដល់.អាយុជីវិត។
លោក សរ កក្កដា អភិបាលស្រុកព្រៃ.នប់.បញ្ជាក់ថា ជ.ន.រ.ង.គ្រោះ.ជាសាច់ញាតិនឹងគ្នាដែលត្រូវជា.បងប្អូន.បង្កើត.និងជាបងប្អូនជីដូនមួយ រួមមាន៖
ទី១ – ឈ្មោះលេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង(ស្លា.ប់) ។ទី២ – ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៩ឆ្នាំ,មុខរបរ.នៅផ្ទះ (ស្លា.ប់)។
ទី៣ – ឈ្មោះ លេង ធីតា ភេទស្រីអាយុ ១៦ឆ្នាំ មុខរបរកម្មកររោង.ចក្រតំបន់សេដ្ឋកិច្ច.ពិសេស បិតត្រាំង ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លា.ប់)។
ទី៤- ឈ្មោះលេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅឃុំអូរឧកញ៉ា.ហេង.ស្រុក.ព្រៃនប់ (ស្លា.ប់)។ទី៥- ឈ្មោះលេង ជា ភេទប្រុស អាយុ.១១ឆ្នាំ ទីលំនៅ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់(ជួយស.ង្គ្រោះបាន) ៕