ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបាន មានប្រសាសន៍ថា រហូតមក ដល់ពេលនេះ មានគ្រូប ង្រៀនចំនួន ២នាក់ ឆ្លងជំងឺកូវីដ-១៩ ខណៈការធ្វើតេស្ត នៅធ្វើបន្ត រហូតដល់ថ្ងៃស្អែក។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបាន ឱ្យដឹង នៅរសៀលថ្ងៃទី៨ ខែតុលានេះថា បន្ទាប់ ពីធ្វើតេស្តទៅលើលោកគ្រូអ្នកគ្រូនៅ រាជធានីភ្នំពេញពីថ្នាក់ទី៧ដល់ថ្នាក់ទី ១២ជាបន្តបន្ទាប់ បានរកឃើញ គ្រូបង្រៀនចំ នួន ២នាក់ ស្រី ១នាក់ និងប្រុស ១នាក់ ឆ្លង ជំងឺកូវីដ-១៩ ហើយត្រូវបាន អនុញ្ញាតឱ្យសម្រាក ព្យាបាលជំងឺនៅ តាមផ្ទះ។
លោកបានបន្តថា តាមគម្រោង មន្ទីរអប់រំរាជធានីនឹងត្រូវធ្វើតេស្តដល់ គ្រូបង្រៀនជាបន្ត បន្ទាប់ ព្រោះថាមាន គ្រូខ្លះត្រូវត្រលប់មក ពីស្រុកកំណើតខុសគ្នាទៅតាម កម្មវិធីសិក្សារបស់ គាត់ តែប្រហែល ជាថ្ងៃស្អែកនឹ ងត្រូវបញ្ចប់ហើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡា ធ្វើតេស្តគ្រូបង្រៀន នៅរាជធានីភ្នំពេញចំនួន ៧ពាន់នាក់ និងគ្រូបង្រៀនសាលា ឯកជនជាមុនសិន ទើប អនុញ្ញាតឱ្យចូល បង្រៀន។
លោក ហែម ស៊ីណារ៉េត បានបន្តថា ឧបករណ៍ តេស្តសម្រាប់ធ្វើ តេស្តដល់ លោកគ្រូអ្នកគ្រូនេះគឺជាការ ឧបត្ថម្ភពីសាលារាជធានីភ្នំពេញ។ ចំណែកសាលា ឯកជន គឺជាបន្ទុក របស់សាលានីមួយៗ។
លោកបានបន្ថែម ទៀតថា ចំណែកសិស្សានុសិស្ស មន្ទីរលើក ទឹកចិត្តឱ្យធ្វើតេស្ត ដោយខ្លួនឯង បើសិនជាមាន លទ្ធភាព ឬក្នុងករណីសង្ស័យថាមាន ឆ្លងជំងឺកូវីដ-១៩ សូមទៅស្វែងរកកន្លែងពិនិនិត្យ សំណាកដើម្បីធ្វើតេស្តរក ជំងឺកូវីដ-១៩។
លោក ហែម ស៊ីណារ៉េត បានបន្ថែមថា ចំណែកសាលាឯកជនវិញ ក៏តម្រូវឱ្យធ្វើតេស្ត ដល់លោកគ្រូអ្នកគ្រូដែរ តែសាលា នីមួយៗត្រូវទិញឧបករណ៍ តេស្តដោយខ្លួនឯង។
រាជរដ្ឋាភិបាលបាន ណែនាំក្រសួង-ស្ថាប័ន និងវិស័យ ឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំង អាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារ ច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា នៅក្រោយពេលពិធី បុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើតេស្តរហ័ស
ចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានា សុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា៕