នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរ ក្រុងតាខ្មៅ និងក្រុមគ្រូពេទ្យ បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី«ដែលតា» នៅបុរីភព ថ្មី២ ផ្ទះលេខ៩២ ផ្លូវលេខ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ចំនួន ៤នាក់នៅក្នុង គ្រួសារតែ១។
អ្នកឆ្លងបំប្លែងថ្មី«ដែលតា» ទី១-ស្រី្តអាយុ ៣១ឆ្នាំ ( PCR Test មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ) ព្យាបាលនៅផ្ទះ ។ ទី២-បុរសអាយុ២២ឆ្នាំ ( PCR Test មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ) ព្យាបាលនៅផ្ទះ ។ ទី៣-បុរសអាយុ៦៨ឆ្នាំ ( ឪពុក PCR Test កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ) ។
ទី៤- បុរសអាយុ ២៦ឆ្នាំ ( PCR Test មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតមើលថែឪពុក )។ ចំណែក អ្នកប៉ះពាល់ ផ្ទាល់ តែអវិជ្ជមាន
ជាជនជាតិ ឥណ្ឌូណេស៊ី អាយុ៣៤ឆ្នាំ ( អវិជ្ជមាន PCR Test ) និងកុមារីអាយុ ១១ឆ្នាំ ( អវិជ្ជមាន PCR Test )
។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពី ការបន្តរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន២២០នាក់ និងអ្នកជំងឺចំនួន ៥៣៧នាក់ជាសះស្បើយ ខណៈមាន អ្នកស្លា.ប់ថ្មីចំនួន ២៣នាក់។ គិតត្រឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១១៤ ៥៧១នាក់ ។ ចំណែក អ្នក ជាសះស្បើយសរុបចំនួន ១០៧ ៣៧៦នាក់ និងអ្នកស្លា.ប់សរុបចំនួន២ ៤៨២នាក់៕