មន្ត្រីនគរបាល ឈ្មោះ គ្រី រ៉ាឌី អាយុ៣៧ឆ្នាំ រស់នៅភូមិទ្រា១ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជ.ន.រ.ង.គ្រោះម្នាក់.ប្តឹងទៅតុលាការ ក្រោយស៊ី.ដា.ច់.លុយ.១៥០០០ដុល្លារ រត់ការចូល.បម្រើជាមន្ត្រីនគរបាលជាតិ.តែមិនបានសម្រេច ហើយសងគេវិញមិនគ្រប់ចំនួន។
លោក ឈៀង សំរុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែដែលជាជ.ន.រ.ង.គ្រោះ បានឲ្យដឹងថា មន្រ្តីនគរបាល.ឈ្មោះ គ្រី រ៉ាឌី ជាមនុស្សក្រឡិចក្រឡុច.ណាស់ ដោយសន្យាសង.លុយត្រឡប់មក.វិញម្តងនៅថ្ងៃនេះម្តងនៅថ្ងៃនោះ ដែលអូស.បន្លាយពេលអស់រយៈពេលជា.ច្រើនខែ និងបានចេញសែកស្អុយម្តងហើយម្តងទៀត ។
កន្លងមក គាត់បានដាក់.ពាក្យបណ្តឹងទៅកាន់.តុលាការកាលពីថ្ងៃទី២០ ខែសីហា ដោយចោទប្រកាន់.ឈ្មោះ គ្រី រ៉ាឌី មានទីលំនៅភូមិទ្រា១ សង្កាត់.ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «មិនបំ.ពេញកាតព្វកិច្ចចំពោះ.ឧបករណ៍អាចជួញដូរបាន»។
នៅក្នុងពាក្យបណ្តឹងរបស់ជ.ន.រ.ង.គ្រោះបានបញ្ជាក់ថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីខ្លួនចំនួន.១៥០០០ដុល្លារ ដើម្បីយកទៅរត់ការឱ្យចូលបម្រើ.ការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់ពីជ.ន.រ.ង.គ្រោះ.ហើយ បុគ្គលរូបនេះមិនបានរត់ការឱ្យជ.ន.រង.គ្រោះដូចការធានាអះអាងនោះឡើយ ធ្វើឱ្យខ្លួនបា.ត់បង់ទំ.នុកចិត្ត និងសុំទារប្រាក់ត្រឡប់មកវិញ។
លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឈ្មោះ គ្រី រ៉ាឌី បានចេញមូល.ប្បទានប័ត្រ (សែក) មួយសន្លឹកមានទឹកប្រាក់ចំនួន.១៥០០០ដុល្លារឲ្យមកវិញ ប៉ុន្តែពេលជ.ន.រ.ង.គ្រោះយកសែកនេះ.ទៅបើកនៅធនាគារ ស្រាប់.តែតែគ្មាន.ទឹកប្រាក់ (សែកស្អុយ)។
លោក ឈៀង សំរុង បញ្ជាក់ថា ក្រោយមកជ.ន.រ.ង.គ្រោះ បានទាក់ទងទៅមន្ត្រីជើង.ល្អនេះ ដើម្បីទាមទារ.ប្រាក់ និងបានធ្វើលិខិតជូនដំណឹង.នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម្តងទៀត ទើបមន្រ្តីនគរបាល.រូបនេះ បានសងលុយចំនួន.៨៧០០ដុល្លារ ជាដំណាក់កាល ដោយដំណាក់កាលទី១ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានសងលុយចំនួន៧០០ដុល្លារ។
ដំណាក់កាលទី២ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានសង.បន្ថែម.ចំនួន.១០០០ដុល្លារ។ ដំណាក់កាលទី.៣ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានសងបន្ថែម.ចំនួន.១០០០ដុល្លារ និងដំណាក់កាលទី៤ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសងបន្ថែមចំនួន.៦០០០ដុល្លារ ហើយនៅសល់.៦៣០០ដុល្លារទៀត មិនព្រមសង.រហូតមក.ដល់សព្វថ្ងៃ។