ដោយមានការណែនាំ ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួល បន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋាន ក.ប.ប. មន្ត្រីក.ប.ប. ប្រចាំសាខា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បាននាំយក រថយន្តពិសោធន៍ ចល័តចុះទៅត្រួតពិនិត្យគុណភាព គ្រឿង សមុទ្រនៅផ្សារលក់គ្រឿង សមុទ្រ ដែលស្ថិតនៅតាម បណ្ដោយផ្លូវលេខ ៥៩៨ (ផ្លូវត្រឡោក.បែ.ក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងប្រតិ បត្តិការនេះ មន្ត្រីជំនាញមិនបាន រកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំ ងនោះឡេីយ តែបានរកឃេីញ បង្គានិងបង្កងទឹកសាប ចំនួន ៥០,៥០គីឡូក្រាម មានចាក់ បញ្ចូលសារធាតុចាហួយ ដេីម្បីកេង ប្រវ័ញ្ច.ទ.ម្ងន់លេីប្រជាពលរដ្ឋជាអ្នកទិញយកទៅបរិភោគ។
ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ មន្ត្រីជំនាញបានធ្វេីការ.ពិ.ន័យ និងណែនាំដល់ម្ចាស់.អាជីវកម្មឱ្យឈប់.ប្រព្រឹត្តល្មេីសនឹងច្បាប់៕