អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ ប្រមូលចំណូល ពន្ធបាន ២,១១១ លានដុល្លារអាមេរិកស្មើនឹង ៩៤.១២នៃច្បាប់ ថវិកាជាតិ ឆ្នាំ២០២១។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផល ប្រមូលចំណូល ពន្ធប្រចាំ ខែកញ្ញា ឆ្នាំ២០២១និងត្រីមាសទី៣ព្រមទាំង ទិសដៅសម្រាប់ អនុវត្តបន្តដែលរៀបចំតាមប្រព័ន្ធអនឡាញ។
លោក គង់ វិបុល បានបង្ហាញលទ្ធផល នៃការប្រមូលពន្ធ រយៈពេល៩ខែ ឆ្នាំ២០២១ ចំណូលពន្ធអា.ករ.ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រង.ទិន្នន័យ ចំណូលអន.ឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨,៥៤៩.៩០ ប៊ីលានរៀល(ប្រមាណជា ២,១១១.០៩លានដុល្លារ)ស្មើនឹង ៩៤.១២%នៃផែនការច្បាប់.ហិរញ្ញ វត្ថុសម្រាប់ការ.គ្រប់គ្រង.ឆ្នាំ ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុង.រយៈពេលដូចគ្នា.ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៥៥០.២២ ប៊ីលានរៀល(ប្រមាណ.ជា១៣៥.៨៦ លានដុល្លារ) ស្មើនឹង-៦.០៥%។
សម្រាប់ឆ្នាំ២០២១ នេះដើម្បីធានា.នូវប្រសិទ្ធភាពក្នុងការអនុវត្តការ.គ្រប់គ្រងប្រមូលចំណូលពន្ធ.បានគ្រប់តាម.ផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ.គ្រប់គ្រងចំនួន ៩,០៨៤.៤២ ប៊ីលានរៀល (ប្រមាណ ២,២៤៣.០៧ លានដុល្លារអាមេរិក)អគ្គនាយកដ្ឋានពន្ធដារនឹងបន្ត.ពង្រឹងការអនុវត្តនូវវិធានការ.គោលនយោបាយ.និងរដ្ឋបាលសារពើ.ពន្ធដែលរួម
មានវិធានការសំខាន់ៗដូចជា បន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍.វា.ស់ចំណុះស្រា.បៀរ.និងភេ.សជ្ជៈគ្មានជាតិអាល់កុល.របស់សហគ្រាស.ផលិតក្នុងស្រុកក្នុង.គោលបំណងពង្រឹងការគ្រប់គ្រង.ប្រមូលពន្ធនិង.អាករគ្រប់ប្រភេទជាពិសេសចំណូលអាករពិសេស.លើស្រា.បៀរ.និងភេ.សជ្ជៈគ្មាន.ជាតិសុ.រាដែលគ្រោង.នឹងចាប់ផ្តើមអនុវត្តប្រើប្រាស់ឧបករណ៍វាស់ចំណុះនេះចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
អនុវត្តការគ្រប់គ្រងការប្រមូល.ចំណូលពន្ធលើ.អចលនទ្រព្យនិង/ឬពន្ធលើដីធ្លីមិនបានប្រើ ប្រាស់សម្រាប់.ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលរហូតដល់.ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ។ បន្តពង្រឹងការ.គ្រប់គ្រងប្រមូលចំណូល.ពន្ធតាមប្រព័ន្ធ.បច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់.ឱ្យអនុវត្តជាបន្តបន្ទាប់.ជាពិសេសជំរុញការប្រើប្រាស់.ប្រព័ន្ធគ្រប់គ្រងការដាក់.លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ។
ពង្រឹងការអនុវត្តការ.កត់ត្រាបំណុល ពន្ធការប្រមូល.បំណុលពន្ធនិងវិធានការតឹង.ទារបំណុលពន្ធជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពលដោយកំណត់ ជាបំណុល.អាទិភាពនិងសហគ្រាសស្ថិត.ក្នុងវិស័យ ដែលមិនបានរងផល.ប៉ះពាល់ដោយសារការរីករាតត្បាតនៃជំងឺកូវីដ ១៩ ។
បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម៕