រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានបកស្រាយទាក់ទង នឹងការ អនុវត្តថ្លៃ លក់ទឹកជូន កម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅបន្ទប់ជួល ក្នុងរាជធានី ភ្នំពេញ និងក្រុង តាខ្មៅថា ការតម្លើងថ្លៃពី១០០០ ទៅ៣០០០រៀល ក្នុងមួយម៉ែត្រ គូបនោះ គឺមានការព្រមព្រៀងគ្នា ។ នេះបើយោងតាមលិខិត របស់រដ្ឋាករនៅថ្ងៃ១៣ តុលា ។
រដ្ឋាករទឹកបន្តថា មូលហេតុឡើងថ្លៃ ផ្ទុយពីកិច្ចសន្យា ជាមួយរដ្ឋាករទឹក នោះដោយសារ សម្ពាធទឹក នៅទីតាំង របស់ពួកគាត់ខ្សោយ ទាមទារ បំពាក់ ម៉ូទ័របូមជំនួយ ដែលត្រូវចំណាយ ខ្ពស់ លើថាមពលអគ្គិសនី។
រដ្ឋាករទឹកក៏ ទទួលស្គាល់ថា ក៏មានម្ចាស់ផ្ទះជួលមួយចំនួន នៅបានគិតត ម្លៃបំពេញ បន្ថែមទៅលើភាព លម្អៀង រវាងនាឡិកាមេ និងនាឡិកាចែកចាយ តាមបន្ទប់ជួល រួមទាំងការ បាត់.ប.ង់.ទឹក ឬលេចធ្លាយតាម.បណ្តាញ តំណភ្ជាប់ក្នុង.បរិវេណផ្ទះជួលជាដើម ។
លិខិតរបស់រដ្ឋាករ.ទឹកបញ្ជាក់ថា “ថ្លៃលក់នេះ ក៏ទទួលបាន.ព្រមព្រៀងគ្នារវាង.អ្នកជួល និងម្ចាស់.ផ្ទះផងដែរ” ។ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋាករទឹកនឹងចា.ត់.វិ.ធានការ សម្រាប់ទីតាំងដែល.មានសម្ពាធទឹក.ផ្គ.ត់ផ្គង់គ្រប់គ្រាន់ ហើយអាចឆ្លៀតឱកាសតម្លើងថ្លៃដែរ។
ការបកស្រាយ.របស់រដ្ឋាករទឹកនេះ ក្រោយមានការ.ផ្សព្វផ្សាយថា ម្ចាស់ផ្ទះជួល.នៅតាខ្មៅ និងភ្នំពេញត.ម្លើងថ្លៃទឹកពី១០០០ទៅ. ៣០០០រៀល ខណៈការអនុវត្តថ្លៃលក់.ទឹកត្រឹមតែ៨០០រៀល ។
រដ្ឋាករទឹក.បញ្ជាក់ទៀតថា រដ្ឋាករបានចុះកិច្ចសន្យាលក់ទឹក ជូនម្ចាស់.ផ្ទះជួលចំនួន ៤ ៦៨៩ទីតាំង ស្មើនឹង.១២១៣១៣ បន្ទប់ ក្នុងតម្លៃ៧០០រៀល ដែលទាប.ជាង.ថ្លៃដើម និងកំណត់ឲ្យម្ចាស់.ផ្ទះ ជួលត្រូវលក់.បន្តជូនកម្មករ និង.សិស្សនិស្សិត៨០០រៀល ៕