បើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជាក់ ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១៩៥នាក់(PCR) ខណៈឣ្នកជាសះ ស្បើយចំនួន ២៧៩នាក់ និងករណី ស្លា.ប់ ១២នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដី ជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ១៩៥នាក់ទៀត ជាសះ ស្បើយ ២៧៩នាក់ និងស្លា.ប់ ១២នាក់៖
– ករណីឆ្លង សហគមន៍ ១៧៣នាក់– អ្នកដំណើរពី បរទេស ២២នាក់គិតត្រឹម ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 116,860 នាក់– អ្នកជា សះ ស្បើយ= 111,149 នាក់– អ្នកស្លា.ប់= 2,670 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិ.តស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង.បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាពដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕