នាយកៃដរ ដែលជាតារាកំប្លែងរួមគ្នា និងត្រូវជាប្តីរបស់នាងខ្ញុង បានសម្តែង ការភ្ញាក់ផ្អើល.ខ្លាំងពេលដឹង ថាប្រពន្ធលួចខ្ចីលុយគេរហូតវ័ណ្ឌករ មិនអោយ ខ្លួនដឹងទាល់តែសោះ។
តាមការបកស្រាយរបស់តារាកំប្លែង នាងខ្ញុង បានលើកឡើងថា ដោយសារតែ កិត្តិយស ទើបធ្វើអោយនាង ជំពាក់ លុ យគេរហូតដល់ជាង ៥០មុឺនដុល្លារ ត្រូវម្ចាស់បំណុលប្តឹងទៅកាន់តុលាការនៅថ្ងៃទី ១៨ខែតុលារ ឆ្នាំ២០២១នេះ។
នាងខ្ញុង ដែលជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍CTN បានធ្វើការបកស្រាយថា ការដែលធ្វើអោយខ្លួនជំពាក់លុយច្រើនដល់ថ្នាក់នេះ គឺដោយសារខ្លួនយកទៅបង្វិលរកស៊ីចុះឡើងមុនពេលចាប់ផ្តើមលេងតុងទីនទៅទៀត។
តារាកំប្លែងរូបនេះបានបញ្ជាក់បន្ថែមទៀតថា កាលដែលធ្វើអោយខ្លួនលង់ដល់ថ្នាក់នេះគឺមកពីទាល់ច្រកខ្លាំងទៅខ្ចីក្រុមហ៊ុនចិន តាមរយៈអនឡាញ ដោយលាក់នឹងប្តីមិនអោយដឹង។
យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាង បានរៀបរាប់នៅថ្ងៃនេះថា៖ នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។
នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ
ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអីABA: 077333353Sreng Sokanda។