អ្នកជំនាញ ផ្នែកវីរុស លោកវេជ្ជបណ្ឌិត Yong Poovorawan បានបញ្ជាក់នៅ ថ្ងៃចន្ទទី១៨ខែតុលានេះថា ថ្នាំ ប្រ.ឆាំងមេរោគថ្មីឈ្មោះ Molnupiravir អាចកាត់ បន្ថយហា និភ័.យនៃការចូលមន្ទីរពេទ្យ និងការស្លា.ប់បាន ក្នុងរយៈពេល ៥ថ្ងៃនៃការវិវត្ត មេរោគកូវីដ-១៩។
នៅក្នុងការបង្ហោះ Facebook អ្នកជំនាញមកពី សាកលវិទ្យាល័យ ជូឡាឡុងកន រូបនេះបាន និយាយថា ថ្នាំនេះក៏អាច ការពារការរីករាលដាល នៃជំងឺកូវីដ-១៩ផងដែរ ព្រោះវា ផ្តល់នូវការ ការពារ បន្ទាប់ពីលេបបាន ៥ថ្ងៃ។
លោកបាន បន្ថែមថា ថ្លៃថ្នាំគួរ តែធ្លាក់ចុះ នៅពេលក្រុមហ៊ុន ឥណ្ឌាទាំង៥ ទទួលបាន សិទ្ធិចាប់ផ្តើមផលិត។នៅពេលថ្នាំដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថ យក្ស Merck អាចប្រើប្រាស់បានយ៉ាង ទូលំទូលាយនោះ កូវីដ-១៩នឹងក្លាយ ជាជំងឺផ្លូវដង្ហើមធម្មតា។ នេះបើតាមការ អះអាងពីលោក វេជ្ជបណ្ឌិត Yong។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ កំពុងចរចាអំពីការ ទិញថ្នាំ Molnupiravir និងថ្នាំដទៃទៀត សម្រាប់ព្យាបាល ជំងឺកូវីដ-១៩ ខណៈរដ្ឋបាលចំណីអាហារ និងឱសថថៃ គ្រោងចុះបញ្ជី នៅចុងខែ នេះ ឬដើមខែវិច្ឆិកា៕