ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលានេះ បានចេញសេចក្ដីបំភ្លឺ និងបដិសេធ ចំពោះគណនីហ្វេសប៊ុក មួយឈ្មោះ Chan Sambok ហើយបានផ្សព្វផ្សាយព័ត៌មាន មិនពិតថា «ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមក្មេងពាលបាន ចងខ្សែភ្លើងកា.ត់ទទឹង.ផ្លូវ៩០៧ ដើម្បីស.ម្លា.ប់.យកម៉ូតូ» និងមានអ្នកលេង.បណ្តាញសង្គមមួយចំនួន យកព័ត៌មាននេះ.ទៅផ្សាយ និងចែករំលែកបន្ត ដោយពុំបានដឹងអំពីរឿងហេតុច្បាស់លាស់។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល.រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបាន.ទទួលព័ត៌មានអំពីករណី.នេះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាល.ខណ្ឌឬស្សីកែវ បានស្រាវជ្រាវដល់.ទីតាំងជាក់ស្តែង នឹងបានបញ្ជាក់ថា តាមពិតមិនមែន.អូ
ជាករណីចង.ខ្សែភ្លើង.កា.ត់ទ.ទឹងថ្នល់ ប្ល.ន់យកម៉ូតូនោះទេ តែជាប្រភេ.ទខ្សែភ្លើង (ខែ្សអ៊ីនធើណេត) ដែលដា.ច់ធ្លា.ក់.មួយចំហៀងចុះក្រោម.ក្បែរផ្លូវ ហើយទីតាំងខាងលើស្ថិតនៅ មុខរោងចក្រអគ្គីសនី ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់មកទៀត កម្លាំងជំនាញនៃអធិការដ្ឋាន.នគរបាលខណ្ឌឫស្សីកែវ បានចុះ.ទៅត្រួតពិនិត្យកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងអញ្ជើញឈ្មោះ ច្រឹង សុមនោ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរ.រថយន្ត ស្នាក់នៅផ្ទះលេខ៧F ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់.ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើការបំភ្លឺ និងចង្អុល.បង្ហាញកន្លែងកើតហេតុ ដែលជាអ្នកជិះម៉ូតូទាក់ខ្សែភ្លើង.ផ្ទាល់។
បុរសរូបនេះបានប្រាប់ថា នៅយប់ម៉ោង១ និង០០នាទី កណ្តាលអាធ្រាត្រ រូបខ្លួនបាន.ជិះម៉ូតូម្នាក់ឯង ចេញពីផ្ទះមិត្តភ័ក្ត្រនៅបុរីលឹមឈាងហាក់ ដោយជិះម៉ូតូត្រឡប់.ទៅផ្ទះវិញតាមផ្លូវលេខ៩៩ (មិនមែនលេខ៩០៧នោះទេ) ពេលធ្វើដំណើរដ.ល់ចំណុចខាងលើ មានខ្សែភ្លើងមួយសសៃរដែលដា.ច់ធ្លាក់.ពីបង្គោល ធ្លាក់មកក្រោមបាន.ទាក់ក តែពុំ.បានដួ.លម៉ូតូទេ ប.ណ្តាលឲ្យស្នាមនៅនឹងក រួចក៏បានជិះម៉ូតូបន្ត.ទៅផ្ទះទៅទៀត។
តាមការបំភ្លឺរបស់.សន្តិសុខឈ្មោះ រស់ គ្រី ភេទប្រុស អាយុ៥២ឆ្នាំ ដែលជាសន្តិសុខយាម.រោងចក្រអគ្គីសនី ចម្ងាយ.ពីចំណុចខាងលើប្រហែល ១០ម៉ែត្រ បានប្រាប់.ថា ខ្សែភ្លើង.នៅចំណុចខាងលើ បានដាច់ធ្លាក់ចុះក្រោម.ក្បែរផ្លូវ ដោយសារឡាន.ដឹកទំនិញ បើកទាក់ដាច់ប្រ.ហែល.មួយសប្តាហ៍មកហើយ។ ចំណុចខាងលើ ពុំដែលឃើញមាន.បទល្មើសអ្វីកើត.ឡើងនោះទេ ហើយបើមានមនុស្សនៅក្បែរចំណុចខាងលើ ក៏សន្តិសុខ.ប្រាប់ឲ្យចេញដែរ ព្រោះជា.កន្លែង.ហាម.ឃាត់៕