សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចបានអំពាវនាវ ប្រជាពលរដ្ឋត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ព្រោះ ការបិទក៏នៅតែមានការឆ្លង ការបើកក៏ នៅតែមាន ការឆ្លង ប៉ុន្តែដោយសារយើងបានចាក់ វ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្ថានភាពក ម្ពុជាអាចឈានទៅបើក ប្រទេសឡើងវិញ នៅក្នុងពេ លវិស័យកសិកម្ម និងឧស្សាហកម្មបាន ដំណើរការបានល្អ នោះវិស័យសេវាក៏ អាចបើកឡើង ដូចកាលយើងបាន បើកសាកល្បងក្នុងពេលបុណ្យភ្ជុំបិណ្ឌ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូចកាលពីថ្ងៃសៅរ៍ អាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់បានដើរលេង យើងចាប់ផ្ដើម បើកផ្នែកសេវា បន្តទៀត ដើម្បីឈានបើកប្រទេស ឡើងវិញគ្រប់វិស័យ ទន្ទឹមពេល សាលារៀនក៏ចាំបាច់បើកឡើង វិញដើម្បីកូនចៅរបស់យើងបាន រៀន នេះជាវិធីដ៏ល្អដែល យើងត្រូវរៀនរស់នៅ ជាមួយកូវីដ-១៩។
សម្ដេចតេជោ មាន ប្រសាសន៍បន្តថា ការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែ មានការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែដោយសារយើងបានចាក់វ៉ាក់សាំងចំនួន ២ដូស និងបន្តចាក់ដូសទី៣ ដែលយើងកំពុងមានជាង ១០លានដូសនៅក្នុងឃ្លាំង ដើម្បីបម្រើចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់ចាក់ដូសទី៣ បន្តទៀត។
សម្ដេចសង្ឃឹមថា វិធានការប្រ.ឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ យុទ្ធនាការចាក់ វ៉ាក់សាំង ទាំងការព្យាបាលនៅ តាមមន្ទីរពេទ្យ និងនៅផ្ទះក្ដី នឹងប្រព្រឹត្តទៅបានយ៉ាងល្អ ដើម្បីយើង រៀនរស់នៅ ជាមួយកូវីដ-១៩៕