ក្រដាសប្រាក់ ៣០០០០រៀល របស់ខ្មែរគំរូថ្មី ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្រេច អនុញ្ញាតឲ្យ ចេញចរាចរ និងប្រើប្រាស់ ទូទាំងប្រទេស ប៉ុន្តែការចេញនេះ មានក្រុមប្រឆាំង បានសម្តែង ការមិនពេញចិត្ត និងរិះគន់ផងដែរ។
ចំពោះការរិះគន់ ក៏ដូចជាការមិន ពេញចិត្ត ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជន កម្ពុជា បានឆ្លើយតបថា បើមិនពេញ ចិត្តទេ សូមកុំចាយទៅ គឺចប់ហើយ ។
ក្រដាសប្រាក់ ៣០០០០រៀលថ្មីនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និងខួប៣០ឆ្នាំ នៃការយាង និវត្តន៍ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះ បរមនតនកោដ្ឋ ។
បើតាមការផ្សាយ របស់វិទ្យុ អាស៊ីសេរីគឺថា “ពលរដ្ឋរិះគន់ ការបោះក្រដាស ប្រាក់ ៣០០០០រៀល ដាក់រូបសម្តេច ហ៊ុន សែន នោះថាជាការមិនឲ្យតម្លៃ ព្រះមហាក្សត្រ និងជាការ កេង ចំណេញ នយោបាយ” ។
ជាមួយគ្នានេះ លោក គង់ សុភា អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្ស សង្រ្គោះជាតិ បានលើកឡើងតាម ហ្វេសប៊ុក នាថ្ងៃ១៨ តុលាដែរថា “សន្ធិសញ្ញាទីក្រុងប៉ារីស ត្រូវសម្តេច ហ៊ុន សែន ព្យាយាមលុប ចោលម្ដងជាពីរដង យូរហើយ ។
តែដោយសារចង់ ដាក់រូបខ្លួន លើក្រដាសលុយជាតិ ក៏ធ្វើជាមក លើកតម្កើង កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ព្រោះជាលេសមួយ ដើម្បីដាក់ រូបខ្លួន ឲ្យទំនងបន្តិច ព្រោះរឿង លុយជាតិមួយៗ មិនអាចចេះតែ ដាក់រូប ផ្ដេសផ្ដាស់ បានទេ ជាពិសេសស ប្រទេស ដែលមានស្ដេច” ។
តាមរយៈបណ្តាញ តេឡេក្រាម នាថ្ងៃ១៨ តុលា លោក សុខ ឥសាន បានថ្លែងថា ការបោះក្រដាស ប្រាក់ ៣០០០០រៀលថ្មីនេះ គឺជាការរំលឹកខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ចំពោះការដាក់រូប សម្តេចព្រះនរោត្តម សីហនុ និងសម្តេច តេជោ ហ៊ុន សែន នៅក្នុងក្រដាស ប្រាក់៣០០០០រៀល
គឺជាការរំលឹកពីឥស្សរជនទាំងដែលជាស្ថាបនិក នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីសប៉ុណ្ណោះ ។ ដូច្នេះអ្នកប្រឆាំង ទាំងឡាយ កុំចេះតែគិតអ្វីផ្តេសផ្តាស់តាមការ នឹកឃើញរបស់ខ្លួន។លោកបញ្ជាក់ថា “ដូច្នេះ បើអ្នកប្រឆាំងណា មិនពេញចិត្តនឹងក្រដាស់ប្រាក់ ៣០០០០រៀល កុំតែចាយទៅជា ការស្រេចហើយ” ។
សម្រាប់មតិថា ការលុប ថ្ងៃ២៣ តុលា ពីថ្ងៃឈប់សម្រាក សម្រាប់បុណ្យជាតិ ដើម្បីលុបបំបាត់ ស្នាព្រះហស្ត របស់អតីព្រះមហាក្សត្រនោះ ត្រូវបាន លោក សុខ ឥសាន អះអាងថា ការកាត់ បន្ថយថ្ងៃឈប់សម្រាកនេះ ដើម្បីប្រកួត ប្រជែង ទាក់ទាញវិ និយោគពីបរទេស រកការងារឲ្យ កូនចៅ ប្រជាជនមាន ការធ្វើទេ ៕ប្រភព៖ ដើមអម្ពិល