ក្រសួងសុខាភិបាលថៃ បាននិយាយកាលពីម្សិលមិញថា ស្ត្រីមានផ្ទៃពោះប្រមាណ ៤០ភាគរយ ដែលបានស្លា.ប់.នៅប្រទេសថៃ ចាប់តាំងពីខែ.កញ្ញាឆ្នាំមុនមក គឺដោយសារផលវិ.បាក.ដែលប.ណ្តាលមកពីជំងឺកូវីដ-១៩។
អត្រា ត្រូវបានគេរំពឹងថា.នឹងកើនឡើងទៀត លុះត្រាតែមនុស្សក្រុមនេះទ.ទួលបានវ៉ាក់សាំង។ ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីក្រសួង រកឃើញថា មានស្ត្រីពពោះ.តិចជាង ២០ភាគរយប៉ុណ្ណោះ បានទទួលថ្នាំ.ប.ង្ការដូសទីមួយ។
វេជ្ជបណ្ឌិត Ekachai Piansriwatchara អ្នកនាំពាក្យក្រសួងបាន.បង្ហាញថា ក្រុមនេះកំពុងរងផល.ប៉ះពាល់យ៉ាង.ខ្លាំងពី.ជំងឺរាតត្បាតនៅទូទាំងពិភពលោក។ ជំងឺនេះ បានប.ណ្តាលឲ្យមានការ.ស្លា.ប់ ២៥% ក្នុងចំណោមស្ត្រីពពោះ.នៅសហរដ្ឋអាមេរិកនិង អឺរ៉ុប។
ក្រសួងបានប្រមូលស្ថិតិចាប់ពីខែតុលា.ដល់ខែកញ្ញា ហើយបានរក.ឃើញថា ស្ត្រីមានផ្ទៃពោះ.ចំនួន ៧៨ នាក់ក្នុង.ចំណោម ១៩២ នាក់ បានស្លា.ប់ដោយសារការឆ្លងមេរោគកូវីដ-១៩។យោងតាមក្រសួងសុខាភិបាលថៃ ស្ត្រីមានផ្ទៃពោះ.ចំនួន ៤,៧៧៨ នាក់បានឆ្លងមេរោគកូវីដ-១៩ ចាប់ពីខែ.មេសាដល់.ខែកញ្ញាឆ្នាំនេះ។
ក្រសួងគ្រោងនឹងចាក់.វ៉ា.ក់សាំងបង្ការកូវីដដល់ស្រ្តីមានផ្ទៃពោះ.ចំនួន ៥០០,០០០ នាក់នៅទូទាំងប្រទេស ប៉ុន្តែមានតែ ៧៤,៦២៥ នាក់ប៉ុណ្ណោះ.ដែលទទួលថ្នាំបង្ការដូសទី១.ឬស្មើ ១៤,៩% នៃគោលដៅនោះ។ ស្រ្តីពពោះត្រឹមតែ.ជាង ១០% ឬស្មើ ៥១,៩៨៩ នាក់ប៉ុណ្ណោះ.ដែល.ទទួលបានវ៉ាក់សាំង.ពីរដូស ខណៈ ៥២៦ ឬ ០.១% ទទួលដូសទីបី៕