រឿងក្រុមមន្ត្រីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច ដណ្តើមត្រាបក្ស គ្រប់គ្រង គឺតុលាការកំពុង តែដំណើរការ និងស៊ើប អង្កេតតាមនីតិវិធី របស់ខ្លួន និងបានកោះហៅ គូទំនាស់ចូល ឆ្លើយបំភ្លឺជា បន្តបន្ទាប់។
បន្ទាប់ពីសាកសួរដើមបណ្តឹង ដែលមានក្រុម លោកហេង ចន្ថា លោកសាយ ហាក់ លោកចាប ញ៉ាលីវុធ និងលោកផាន់ សិទ្ធី រួច តុលាការបានចេញដីកាកោះ ហៅក្រុមលោកឆឹង ចំរើន លោកអាំង សំបូរ និងលោកហេង ហាក់លីម ឲ្យចូលឆ្លើយ បំភ្លឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។
តុលាការបានចេញដីកា កោះមន្ត្រីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន ២រូប និងប្រធានការិយាល័យ ទី៥ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាន នគរបាលជាតិ ឲ្យចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ
ដើម្បីសាកសួរពីដំណើររឿងរំ.លោ.ភ.អំ.ណា.ច និងបទប្រើប្រាស់ លិខិតក្លែ.ង តាមបណ្តឹងរបស់.សហបណ្តឹងលោក.ហេង ចន្ថា លោកសាយ ហាក់ លោកចាប ញ៉ាលីវុធ និងលោកផាន់ សិទ្ធី។ នេះបើយោងតាមដីកាកោះចេញដោយ.លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការរអម.សាលាដំបូងរាជធានីភ្នំពេញកាល.ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់គណបក្ស.ហ៊្វុនស៊ិនប៉ិច ចំនួន ២រូប និងមន្ត្រីនគរបាលដែលតុលាការ.ចេញដីកាកោះមាន.ដូចជាៈ ១. លោក ឆឹង ចំរើន នាយកព្រះខុទ្ទកាល័យ.សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ២. លោកអាំង ចំរើន អគ្គលេខាធិ.ការប្រតិបត្តិគណបក្ស.ហ៊្វុនស៊ិន.ប៉ិច និងទី៣. លោកហេង ហាក់លីម ប្រធានកា.រិយាល័យទី៥ នៃនាយកដ្ឋានសន្តិសុខ.ផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំណែកលោកប្លង់ សុផល អ្នកនាំពាក្យអយ្យការ.អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់.ប្រាប់រស្មីកម្ពុជា.នៅរសៀលថ្ងៃទី១៨ ខែតុលា នេះថា “ករណីខាងលើនេះ មិនទាន់ជូនព័ត៌មាន.បាននៅឡើយទេ ដោយហេតុថា តំណាង.អយ្យការកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធី.របស់ខ្លួននៅឡើយ”។
រីឯលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា “ពួកគាត់ទាំងបីនាក់.នឹងចូលទៅឆ្លើយបំភ្លឺនៅតុលាការ ហើយមានឯកសារគ្រប់គ្រាន់.ដើម្បីបង្ហាញ.បំភ្លឺទៅជូនតុលាការ ដូចជា.មិនមានបញ្ហាអ្វីទេ”។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន.គណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រា ជាអនុប្រធានគណបក្ស សព្វព្រះហឬទ័យ បើកកិច្ចប្រជុំពិសេស.មួយ តាមប្រព័ន្ធវីដេអូ ពីប្រទេសបារាំង ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច
ដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារ.មួយចំនួន ៖នៅក្នុងកិច្ចប្រជុំនេះ លោកអាំង សំបូរ អគ្គលេខាធិការ.ប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានទទូចស្នើ.សុំសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បញ្ចប់តួនាទីអនុប្រធានមួយ.ចំនួន និងបញ្ចប់.សមាជិកភាព មានដូចជា :
១. លោកសាយ ហាក់ អនុប្រធានគណបក្ស២. លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស៣. លោកហេងចន្ថា អនុប្រធានគណបក្ស៤. លោកផាន់ សិទ្ធី អគ្គលេខាធិការរង៕