មន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងប.ង្ក្រាបការ ក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូលក់ ប្រេងឥន្ធនៈចំនួន ៤៤ ក្នុងរយៈពេល បីថ្ងៃ នៅខេត្តចំនួន៤ គិតពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងនោះ ក.ប.ប. រកឃើញដេប៉ូប្រេង ឥន្ធនៈចំនួន ១៧ មិនអនុលោម។
ការចុះត្រួតពិនិត្យ នេះត្រូវបានធ្វើឡើងក្នុង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តព្រៃវែង ដោយបាន រកឃើញដេប៉ូ លក់ប្រេងឥន្ធនៈចំនួន ១៧ ដែលមិន អនុលោមទៅ តាមច្បាប់។
ក្រោយពីបាន រកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការ ពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ ដេប៉ូឱ្យឈប់ប្រ.ព្រឹត្ត ល្មើ.សនឹងច្បាប់ដែលធ្វើឱ្យប៉ះពាល់ ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាខាតបង់ សេដ្ឋកិច្ចជាតិទាំងមូល៕