ក្រុមអ្នកស្រាវជ្រាវបាន បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា បុរសវ័យក្មេង ដែលទទួលវ៉ាក់សាំង កូវីដរបស់ ក្រុមហ៊ុន Moderna មានហា.និភ័យខ្ពស់ ក្នុងការវិវត្តទៅរកករណី រលាកបេះដូង កម្រ ជាងអ្នកដែល ទទួលបានវ៉ាក់សាំង Pfizer-BioNTech។
ក្រុមអ្នកស្រាវជ្រាវបាន បង្ហាញទិន្នន័យនេះ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ប្រឹក្សារបស់មជ្ឈមណ្ឌល គ្រប់គ្រង និងប.ង្ការជំងឺអាមេរិក (CDC) ដើម្បីពិភាក្សាអំពីការ អនុម័តដូសជំរុញសម្រាប់ វ៉ាក់សាំង Moderna និង Johnson & Johnson។
មន្ត្រី CDC បានបង្ហាញទិន្នន័យថា បុរសវ័យក្មេង អាយុក្រោម ៣០ឆ្នាំដែលទទួល វ៉ាក់សាំង Moderna បានជួបប្រទះ នឹងករណីជំងឺរលាកសាច់ដុំ បេះដូងនិង រលាកស្រោម បេះដូង។
នេះគឺជាទិន្នន័យ ដំបូងដែល បង្ហាញពីការកើនឡើងហានិភ័យនៅក្នុង វ៉ាក់សាំងមួយ បើប្រៀបធៀប ទៅនឹងវ៉ាក់សាំង ផ្សេងទៀត។ទោះបីជា យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានការពារ សុវត្ថិភាពនៃវ៉ាក់ សាំង ហើយនៅតែណែនាំ ឲ្យប្រើ ព្រោះ អត្ថប្រយោជន៍មានលើសពី ហា.និភ័យ ដែលអាចកើតមាន។
CDC រកឃើញថា ៣៦.៨ នាក់ក្នុងចំណោម បុរសមានអាយុពី.១៨ដល់២៤ឆ្នាំមួយលាននាក់ ដែល ទទួលវ៉ាក់ សាំង Pfizer និង ១០.៨ នាក់ក្នុងចំណោមមួយ លាននាក់ដែល មានអាយុពី ២៥ ទៅ ២៩ ឆ្នាំ បានវិវត្តទៅជាជំងឺ រលាកសា.ច់.ដុំ.បេះដូង។
ចំណែកអ្នកទទួល.វ៉ាក់សាំង Moderna មានអត្រាកើត.ជំងឺរ.លា.កសាច់ដុំបេះដូង ខ្ពស់ជាងនេះ ដោយ.បុរស ៣៨.៥នាក់ក្នុងចំណោម.មួយលាននាក់ ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ និង ១៧.២នាក់ នៃមួយលាននាក់.ដែលមាន.អាយុពី ២៥ ទៅ ២៩ ឆ្នាំបានវិវត្តន៍.ទៅជាជំងឺនេះ៕