យោងតាមការចុះផ្សាយ របស់សារព័ត៌មានបារាំង France 24 បានឲ្យដឹងថា នៅប្រទេសកូរ៉េខាងជើង ប្រេងឥន្ធនៈត្រូវបានគេលក់គិត ជាគីឡូក្រាម មិនមែនជាលីត្រ នោះទេ ។
យោងតាមប្រភពពី សារព័ត៌មាន Daily NK នៅក្នុងប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈ ក្នុងមួយគីឡូក្រាមនៅទីក្រុងព្យុងយ៉ាង មានតម្លៃ ៤,៨០០ វ៉ុនកូរ៉េខាងជើង (KPW) ស្មើនឹង ៥.២៥ ដុល្លារអាមេរិក (២,១០០០ រៀលលុយ កម្ពុជា) ។
ចំណែក ឯនៅទីក្រុង Sinuiju ប្រេងឥន្ធនៈមានតម្លៃ ៤,៨៨០ វ៉ុនកូរ៉េខាង ជើង ស្មើនឹង ៥.៤២ ដុល្លារ (ជិត២,២០០០ រៀល) ខណៈនៅទីក្រុង Hyesan ឯណោះវិញ ប្រេងឥន្ធនៈមាន តម្លៃ ៤,៩៦០ វ៉ុនកូរ៉េខាងជើង ស្មើនឹង ៥.៥១ ដុល្លារ (២,២៤០០ រៀល) ។គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកូរ៉េខាងជើង ត្រូវបាន ធ្វើបច្ចុប្បន្នភាព ត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ៕