លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើក ឡើងថា បញ្ហាជី និងថ្នាំ កសិកម្មឡើង ថ្លៃខ្ពស់នៅពេលនេះ នឹងត្រូវបញ្ចប់ នៅពេលការរីករាលដាល ជំងឺកូវីដ១៩ត្រូវបាន ថមថយ ឬផុតរលត់ពីពិភពលោក។
លោកលើកឡើងបែបនេះនៅ ថ្ងៃទី១៨តុលា ដើម្បីឆ្លើយតបទៅ កសិករដែល ចូលទៅសរសេរ ខមមិន(Comment)នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដែលបានត្អួញត្អែរពី តម្លៃជីថ្នាំ និងកម្លាំងពលកម្ម ឡើងថ្លៃ ហើយកសិផល ថោក ដែលកំពុង ធ្វើ កសិករកាន់តែ ជាប់បំណុល នៅធនាគារ។
កាលថ្ងៃទី ៩សីហាកន្លងទៅ ក្រសួងកសិកម្ម បានចេញ សេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបំភ្លឺពីការឡើងថ្លៃនៃថ្នាំ និងជីកសិកម្មក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ដោយក្រសួង បានអះអាងថា គឺបណ្ដាលមកពី បញ្ហាមួយចំនួន ដូចជាបណ្តាប្រទេស
ដែលផលិតថ្នាំ និងជីកសិកម្ម មិនអាចឆ្លើយតប តាមការបញ្ជាទិញពីប្រទេស កម្ពុជា ខណៈវត្ថុធាតុដើមមានការ ខ្វះខាត ក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ ដូចជាប្រទេស ចិន ម៉ាឡេស៊ី និងប្រទេសអារ៉ាប់។
ក្នុងសេចក្តីប្រកាសព័ត៌មាន បន្តថា តម្រូវការថ្នាំ និងជីកសិកម្មក្នុងស្រុកមានការ កើនឡើងជាលំដាប់ ដោយសា រអ្នកវិនិយោគមួយចំនួនប្តូរ ពីវិស័យផ្សេងៗមកវិនិយោគលើវិស័យកសិកម្ម ខណៈដែលប្រទេស កម្ពុជានៅមិនទាន់ មានលទ្ធភាពអាចផលិតជីកសិកម្ម បានខ្លួនឯង នៅឡើយ ដោយកម្ពុជាមានលទ្ធភាព អាចផលិតបានត្រឹមជីធម្មជាតិ និង ជីសរីរាង្គតែប៉ុណ្ណោះ។
កន្លងមក ក្រុមហ៊ុន នាំចូលជីក សិកម្មពីក្រៅប្រទេស មួយធ្លាប់បានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី ១២កក្កដាកន្លងទៅនេះថា តាំងពីចុងឆ្នាំ២០២០មក តម្លៃជីបានឡើង ថ្លៃទ្វេដង គឺក្នុងមួយការុងពី៣ដុល្លារ ឡើងទៅដល់ ៦ដុល្លារ ដោយសារ តម្រូវការប្រើប្រាស់ជីលើពិភពលោក បានកើនឡើង ប៉ុន្តែការផ្គត់ផ្គត់មានចំនួនតិច។
យោងតាមសេក្តីប្រកាសរបស់ក្រសួង កសិកម្មដដែល បានឱ្យដឹងថា គិតត្រឹមខែ ឧសភា ឆ្នាំ២០២១ កម្ពុជាបាន នាំចូលថ្នាំកសិកម្មចំនួន ៤៧,៤០៩ តោន និងជីកសិកម្ម ចំនួន ៨៥៨,៦៣២ តោន៕