ស្របពេល កសិករចិញ្ចឹមសត្វជ្រូកត្អួញត្អែរ លក់ជ្រូកបានថោក ហើយអ្នកខ្លះប្រឈម ក្ស័.យធន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងនូវបញ្ហា យ៉ាងហោ.ចណាស់ចំនួន ៦ចំនុច ដែលកំពុងធ្វើឱ្យជ្រូក រស់នៅកម្ពុជាបានចុះថោ.កខ្លាំង និងបាន បញ្ជាក់ថា ក្រសួងកសិកម្មកំពុងប្រឹងប្រែង ដើម្បីធ្វើឱ្យសត្វជ្រូករស់មាន តម្លៃសមរម្យវិញ។
កាលពីថ្ងៃទី១៨តុលា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបាន បញ្ជាក់ពីបញ្ហា៦ចំណុចធ្វើឱ្យកសិករ ជួបប្រទះការលក់សត្វជ្រូកបានថោក ដូចជាទី១ដោយសារ កសិដ្ឋានចិញ្ចឹមជ្រូកមានកើនចំនួន ៣៦កន្លែង ឬស្មើនឹង៧,២% គឺកើន ពីចំនួន ៥០៣កន្លែងឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
ទី២ កសិករចិញ្ចឹមជ្រូក ត្រៀមបញ្ចេញលក់ ក្នងឱកាសរៀបចំពិធី បុណ្យភ្ជុំបិណ្ឌ ប៉ុន្តែត្រូវបានផ្អាក កម្មវិធីរៀបចំពីធី បុណ្យចាប់ពីបិណ្ឌទី៤រហូតដល់បុ ណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការ កកស្ទះ។ ទី៣ តម្លៃជ្រូកនៅ ប្រទេសជិតខាង ដូចជាប្រទេស វៀតណាម បានធ្លាក់ថ្លៃយ៉ាងគំហុកពោល គឺតម្លៃត្រឹមតែចំនួ ន ៦៥០០រៀលក្នុងមួយគីឡូ ដែលខុសពី តម្លៃនៅក្នុងកម្ពុជា គឺចន្លោះពីចំនួន៩៥០០រៀល ទៅចំនួន ១០,១០០រៀលក្នុងមួយគីឡូក្រាមនា ពេលសព្វថ្ងៃនេះ
ទី៤ ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ ២០១៩ មានត្រឹមចំនួន២២,០០០ក្បាល និងនៅ ឆ្នាំ២០២០ បានកើនឡើងដល់ ចំនួន ២៧៥,៩២៥ក្បាល។ ចំណែក ឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧,៨៤០ក្បាលក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជ មេ-បា មានចំនួន ២៤ ៨៦៥ក្បាល និ ងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។
ទី៥ វិបត្តិជំងឺកូវីដ១៩ តម្រូវការសាច់ជ្រូកមាន ការប្រែប្រួលមិនទៀងទាត់ ដោយសារមានការ បិទខ្ទប់ ពុំមានកម្មវិធី តាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវ ទេសចរធ្វើដំណើកម្សាន្តតាម តំបន់រម្យណីយដ្ឋាននានា។ ទី៦ បទល្មើសចរាចរសត្វ និងផលិត ផលសត្វ ពីប្រទេសជិតខាងគិតត្រឹម បំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រា.បបទល្មើសបាន ចំនួន ៥០ករណី ក្នុងនេះបទល្មើសចលនា ដឹកជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូក.បង្កកចំនួន ២ករណី។
លោក វេង សាខុន បញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងពិនិត្យបន្ថែមទៀតរវាងការផ្គត់ផ្គង់ ក្នុងស្រុក និងការនាំចូល ខណៈបច្ចុប្បន្ន ការនាំចូលជ្រូករស់ ពីបរទេស នៅថ្ងៃខ្លះ មានត្រឹម ៣០០ក្បាលប៉ុណ្ណោះក្នុងមួយ ថ្ងៃ គឺការបន្តរឹតបណ្តឹងការអនុវត្ត ច្បាប់ ពិសេសបទល្មើស ចរាចរសត្វ និងផលិតផល សត្វ។
ការលើកឡើងពីរដ្ឋមន្រ្តីកសិកម្មនេះ ស្របពេលលោក ស៊្រុន ពៅ ប្រធានសមាគម អ្នកចិញ្ចឹមសត្វកម្ពុជាបាន ប្រាប់សារព័ត៌មានខ្មែរណាស់ថា ម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វជ្រូកខ្នាតតូច និងមធ្យមនៅក្នុងស្រុក កំពុងប្រឈម ការក្ស័.យធនពីពីរទៅបី ខែខាងមុខនេះ
ប្រសិនបើការទប់ស្កាត់ ការហូរចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម មិនជោគជ័យ។ លោកបន្តថា វិស័យចិញ្ចឹម ជ្រូកនៅកម្ពុជាមានការរីក ចម្រើន ហើយអាចផ្គត់ផ្គង់ទីផ្សារក្នុង ស្រុកស្ទើរតែគ្រប់គ្រាន់ គឺនៅខ្វះចំនួន តិចតូចប៉ុណ្ណោះ ដោយ ក្នុងមួយថ្ងៃអាចផ្គត់ផ្គង់ពី ៧ពាន់ក្បាល ទៅ ៨ពាក់ក្បាល ចូលទីផ្សារ៕