កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ទ័ពអាវសជួរមុខម្នាក់ (លោកវេជ្ជបណ្ឌិត សឿន ចាន់ធាង) បានត្រូវបា.ត់ប.ង់.ជី.វិតក្នុងរយៈពេលដ៏ខ្លីស្ទើរតែមិនគួរឲ្យជឿ ដោយសារឆ្លងមេរោគកូវីដ-១៩ ។
យោងតាមគណនីហ្វេសប៊ុក Lyda Lyda ត្រូវជាមីងរបស់លោកវេជ្ជបណ្ឌិត សឿន ចាន់ធាង បានបង្ហោះ សំណេរទាំងអារម្មណ៍សោកស្តាយថា «ហេតុអីក្មួយអាយុខ្លីម្ល៉េះ ខំព្យា.បាលគេជាសះស្បើយ តែខ្លួនឯងបែរមិនអាចក្មួយអើយក្មួយ ម៉េចមនុស្សល្អៗអាយុខ្លីម្លេះ បើមានជាតិក្រោយពិត សូមកុំអោយក្មួយ មីងអភ័ពដូចជាតិនេះ ទៀត សូមទៅកាន់សុ.គតិ.ភព ណាក្មួយប្រុស»។
ក្រោយមក ម្ចាស់គណនីខាងលើ បង្ហោះសំណេរទៀតថា «មួយឆ្នាំមុនម្នាក់ ចប់បរិញ្ញាបត្រទៅដោយ មិនបានលា ឥលូវម្នាក់ទៀតចប់វេជ្ជបណ្ឌិត ចាកចេញដោយមិន បានឃើញសូម្បីតែមុខ ព្រហ្មលិខិតអ្នកលេង សើចពេក ហើយ មនុស្សល្អអាយុខ្លីម្លេះ»៕