លោក ផាត វុទ្ធី ហៅជ្រុយ ថៅកែលក់-ទិញឡាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចកង រាជអា.វុ.ធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធបទ.ល្មើ.ស.ការចេញសែក.គ្មានសាច់ប្រាក់.ជាង.២០ម៉ឺនដុល្លារ ។
លោក ផាត វុទ្ធី ហៅជ្រុយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចបញ្ជូន.មកអយ្យការអមសាលា.ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់.ការតាមច្បាប់ ។
តាមប្រភពព័ត៌មាន.ច្បាស់ការណ៍ បានអោយ CPC NEWS ដឹងថា លោក ផាត វុទ្ធី ហៅជ្រុយ ត្រូវបានឃា.ត់.ខ្លួន គឺ យោងតាមពាក្យបណ្តឹង.របស់ស្ត្រីឈ្មោះ គិត ផល្លី ។
តាមអង្គហេតុ.នៃសំណុំរឿងនេះ គឺ លោក ផាត វុទ្ធី ហៅជ្រុយ បានទៅខ្ចីប្រាក់ ពីលោកស្រី គិត ផល្លី ចំនួន ៣លើក សរុបជាទឹកប្រាក់ជាង.៦០ម៉ឺនដុល្លារអាមេរិក ដោយយក.ទៅទិញ រថយន្តចំនួន.១១គ្រឿង ដើម្បីដាក់.តាំងលក់ ហើយបានផល.ចំណេញ នឹងយកប្រាក់ទៅ.សងម្ចាស់បំណុលវិញ ។
ប៉ុន្តែនៅពេលដែល លោក ផាត វុទ្ធី ហៅជ្រុយ លក់រថយន្តអស់ហើយ បែរជាមិន.បានបង្វិលប្រាក់ ឲ្យទៅម្ចាស់.បំណុលគ្រប់.ចំនួនទេ ពោលគឺ នៅខ្វះជាង.២០ម៉ឺនដុល្លារ.អាមេរិកទៀត ។
ក្រោយមក លោក ផាត វុទ្ធី ហៅជ្រុយ បានប្រើចេញសែក.២សន្លឹក ឲ្យទៅម្ចាស់.បំណុល ដែលសុទ្ធតែជា.សែក.គ្មានប្រាក់ ថែមទាំងគេចវេសមិន.ព្រមជួបម្ចាស់.បំណុល ទើបជ.ន.រ.ង.គ្រោះប្តឹង.អោយសមត្ថកិច្ចឃាត់ខ្លួន លោក ផាត វុទ្ធី ហៅជ្រុយ តែម្តង ។
នៅពេលនេះ តុលាការកំពុង.សាកសួរ លោក ផាត វុទ្ធី ហៅជ្រុយ តាមនិតិវិធី ដោយពុំ.ទាន់ដឹងថា សម្រេចយ៉ា.ងណានៅឡើយទេ ៕