ក្រុមអាជីវកលក់ ដូរផ្សារឈូក និងប្រជាពលរដ្ឋបាន អបអរសារទរឯកឧត្តម ម៉ៅ ធនិន អភិបាលស្រុកឈូក ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ តុលា ២០២១ នេះ ខណៈដែលឯកឧត្តម បាន អញ្ជើញសួរសុខទុក្ខ ដល់ក្រុមអាជីវករលក់ដូរ នៅជុំវិញផ្សារឈូក ក៏ដូចប្រជាពលរដ្ឋមកឈរចង់ ឃើញមុខ របស់ឯកឧត្តមផ្ទាល់ ព្រោះពួកគាត់បាន ចាត់ទុកសម្ដី ឯកឧត្តមជា មាសពេជ្រ ផ្ដល់កំលាំងចិត្តដល់ ប្រជាពលរដ្ឋមិនរើសអើងឡើយ។
ឯកឧត្តម ម៉ៅ ធនិន មិនបានថ្លែង សន្ទរកថាអ្វីឡើយ ប៉ុន្តែបានថ្លែងទៅកាន់ ពលរដ្ឋថា ឯកឧត្តមទើបតែមកកាន់ តំណែងជាអភិបាល ខេត្តកំពត សុំចូលជា សមាជិកក្នុងគ្រួសារ ប្រជាពលរដ្ឋក្នុងខេត្តកំពត ជាទូទៅចាប់ពីពេល នេះតទៅ ។ ឯកឧត្តមបញ្ជាក់ថា សុំចូលជា សមាជិកក្នុងគ្រួសារ តែមួយនេះ សុំអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចេះស្រលាញ់ គ្នាសាមគ្គីគ្នា ។
ឯកឧត្តមបានប្រាប់ទៅ ប្រជាពលរដ្ឋថា សុំធ្វើជាសមាជិកនេះមាន ន័យថា មានបងមានប្អូន មានពូ មានកូន មានឪពុកមា ធ្វើជាចៅហ្វាយ ខេត្តកំពត គឺឯកឧត្តមម៉ៅ ធនិន នេះ តែម្ដង ។ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត បាន ប្រាប់ លេខទូរសព្ទ័ដៃ ដល់ប្រជាពលរដ្ខចំនួន ២ខ្សែក្នុងនាមគ្រួសារ តែមួយ បើមានបញ្ហាអ្វីសុំ អោយទូរសព្ឌ័ទៅ រកគាត់ ជាអភិបាលខេត្តកំពត ។
ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ទៅក្រុមអាជីវករលក់ដូរ ទាំងអស់ថា នឹងរៀបចំខ្សែភ្លើងនៅក្នុងផ្សារនេះ អោយកាន់តែមានសោភ័ណភាព ថែមទៀត ។ ឯកឧត្តមបានឧបត្ថម ដល់លោកយាយលោកតា ក៏ដូចជាអ្នកលក់ដូរ តាមកញ្ច្រែងល្អី និងប្រាប់ ទៅប្រធានផ្សារថា កុំអោយយក ភាស៊ីពីពួកគាត់អី ។
ឯកឧត្តមបានទទួលលិខិតពីប្រជាពលរដ្ឋផ្ទាល់ដៃ រាល់ការសំណូមពរ តែភាគច្រើនរឿង ទំនាស់ដីធ្លីតែម្ដង ។ ឯកឧត្តម ម៉ៅ ធនិនបានមាន ប្រសាសន៍កន្លងមក ថា ឯកឧត្តមនឹងចុះជួបក្រុម អាជីវករលក់តាម ផ្សារនានា ក្នុងនោះមាន ផ្សារសាមគ្គី ក្នុងក្រុងកំពត-ផ្សារស្រុក ឈូក-ផ្សារតានី ក្នុងស្រុកអង្គរជ័យ ផ្សារទូកមាស ផ្សារកំពង់ ត្រាច ស្រុកទឹកឈូ និងក្រុងបូកគោ។អូ