យោងតាមប្រភពព័ត៌មានបាន ឲ្យដឹងថាមានប្រជាពលរដ្ឋបាន ឃើញនិងចាប់ សត្វក្រពើ ចំនួន៣ ក្បាល ទៀតហើយ នៅពេលពួកគាត់ បានចេញ ទៅរកត្រី និងឆ្លុះក ង្កែប នៅពេលយប់ ។
ប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចថាសត្វក្រពើនេះវានៅ ចំណុចវាលស្រែប្រាំង ខាងក្រោយវត្តទួលវិហារ ដែលត្រូវបានទឹកទន្លេ លិចអសអស់រយៈពេល ជាច្រើនថ្ងៃមកហើយ។
លោកលី សំណាងអាយុ៤២ឆ្នាំជាប្រជាពលរដ្ឋ ដែលចាប់សត្វក្រពើបានខាង លើនេះ រស់នៅក្នុង ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
បុរស រូបនេះជាអ្នកនេសាទបាបា នឱ្យដឹងថា នៅថ្ងៃទី២៨ តុលា ២០២១ នេះសត្វក្រពើដែលគាត់ ចាប់បាននោះ គឺនៅពេលដែលគាត់ ចេញទៅរកត្រី និងឆ្លុះកង្កែប នៅមាត់ទឹក ពេលយប់ ជាមួយគ្នីគ្នា ហើយបានឃើញសត្វក្រពើ ៣ ក្បាល បណ្តែតខ្លួននៅមាត់ទឹក វាលស្រែ ប្រាំង ខាងមុខផ្ទះ នៅពេលប្រើកែវ ឆ្លុះឃើញ បាននាំគ្នាដេញ ហើយចាប់បានក្រពើ ៣ ក្បាលនេះ តែម្តង។
លោកបានបន្តថាសត្វក្រពើ ដែលចាប់បាននេះ មានប្រវែង ៩ តឹក ទៅ ១ ម៉ែត្រ និងមានទម្ងន់ ២ គីឡូ ទៅ ៣ គីឡូ ដោយមិនដឹងថា សត្វក្រពើនេះ រួចចេញពីទ្រុង ឬ កសិដ្ឋានណាទេ បានអណ្តែតខ្លួន នៅមាត់ទឹក ខាងលើនេះ។
ប្រជាពលរដ្ឋបានឱ្យដឹងបន្តទៀតថាៈ សត្វក្រពើដែលខ្លួនចាប់ បានចាប់និង ចងរួច នាំយកមកផ្ទះ ទាំងយប់ មិនដឹង យកនៅទីណាទេ មានតែធ្វើម្ហូប នាំគ្នាហូបប៉ុណ្ណោះ ព្រោះបើយក ទៅលក់ មិនមានអ្នកណា ទិញទេ គ្រាដែលសត្វក្រពើ ចុះថោកយ៉ាងនេះ ។
ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ខាងលើ បានឱ្យដឹងដែរថាៈ សត្វក្រពើប៉ុនៗនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ និងចាប់បានប្រមាណជាង ១០ ក្បាល មកហើយ ដែល ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅតាម ដងទន្លេ មានការ ភ័យខ្លាច និងសំណូមពដល់សមត្ថកិច្ចជំនាញ ក៍ដូចជា អាជ្ញាធរ មូលដ្ឋាន ជួយអន្តរាគមន៍ ស្រាវជ្រាវ រកម្ចាស់ចិញ្ចឹម សត្វក្រពើ ដើម្បីទប់ ស្កាត់ក្រពើ កុំឲ្យរួចចេញពីកន្លែងចិញ្ចឹម ចូលបឹងខាង ក្រោយៗភូមិ ច្រើនក្បាល យ៉ាងនេះ ។
ពេលដឹងដំណឹង ខាងលើនេះនគបាលមូលដ្ឋានឃុំកោះថ្កូវ បានសហការ ជាមួយ អាជ្ញាធមូលដ្ឋាន បានអំពាវនាវដ ល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដង ទន្លេពាក់ព័ន្ធនឹងការចាប់ សត្វក្រពើ បានស្ទើររាល់ពេលនេះ សូមឱ្យបង ប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន កូនក្មេងតូចៗ កុំអោយចុះលេង ទឹកម្នាក់ឯង ខ្លាចជួប ហេតុការណ៍ណាមួយ ជាយថាហេតុ។
សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ អាជ្ញាធរឃុំកោះថ្កូវ លោក ចិន ផាន់ណា បានបញ្ជាក់ថាៈ សត្វក្រពើនេះ មិនដឹង មកពីខាងណាទេ ដែលប្រជាជន ចេញទៅឆ្លុះត្រី ឆ្លុះកង្កែប ប្រទះឃើញ និងចាប់បាន ជាបន្តបន្ទាប់ តែទោះជាយ៉ាងណា លោក បានបញ្ជាក់ទៀតថា លោកនិងសមត្ថកិច្ច ពាក់ព័ន្ធ នឹងចុះស្រាវជ្រាវករណី សត្វក្រពើ ខាងលើនេះដើម្បីរកប្រភព ឲ្យបានត្រឹមត្រូវ វាចេញមកពីកន្លែងណាឲ្យពិប្រាកដ៕