កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោម ប្រទេស ដែលមានសិទ្ធិ ផលិតថ្នាំប្រឆាំង មេរោគ Molnupiravir របស់ក្រុមហ៊ុន Merck ដែលថ្នាំប្រភេទនេះ បានបង្ហាញ ប្រសិទ្ធភាពកាត់ បន្ថយការ បញ្ជូនទៅ ព្យាបាល ក្នុងមន្ទីរពេទ្យ និងការស្លា.ប់.បាន ៥០% ចំពោះអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការ ចេញផ្សាយរបស់ គេហទំព័រ Thai PBS។
ហេតុផលតែម្យ៉ាង គត់ដែល កម្ពុជា និងអ្នកជិតខាង អាស៊ានផ្សេងទៀត ទទួលបាន សិទ្ធិផលិតថ្នាំនេះគឺដោយសារ តែ ប្រទេសទាំងនេះត្រូវបាន ធនាគារពិភព លោក ចាត់ទុកថា ជាប្រទេសមានប្រាក់ ចំណូលទាប ទៅមធ្យម ខុសពី ថៃ ដែល ត្រូវបានចាត់ទុកថាជា ប្រទេស មានប្រាក់ ចំណូល មធ្យមទៅខ្ពស់។
អគ្គនាយក នៃនាយកដ្ឋានសេវាកម្ម វេជ្ជសាស្រ្ដថៃ លោក វេជ្ជបណ្ឌិត Somsak Akksilp និយាយថា នេះមាន ន័យថា ប្រទេសថៃ ត្រូវ ទិញ ថ្នាំដោយ ផ្ទាល់ពី ក្រុមហ៊ុន ឱសថយក្ស Merck របស់ សហរដ្ឋ អាមេរិក។
Merck បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការ មិនរកប្រាក់ ចំណេញ Medicine Patent Pool (MPP) គាំទ្រដោយ អង្គការសហប្រជាជាតិ ដែលនឹង ដើរតួជាអន្តរការី និងផ្តល់ អាជ្ញាប័ណ្ណប៉ាតង់ ដល់ក្រុមហ៊ុនផលិត ឱសថទូទៅ នៅក្រៅប្រទេសអ្នកមាន។
រហូតមក ដល់ពេលនេះ ក្រុមហ៊ុនចំនួន ៥០ នៅក្នុងប្រទេស ដែលមានប្រាក់ ចំណូលទាប និងមធ្យម បានបង្ហាញ ពីចំណាប់អារម្មណ៍ របស់ពួកគេ ក្នុងការទទួលបាន អាជ្ញាប័ណ្ណបន្ត ដើម្បីផលិតថ្នាំនេះ។គួរបញ្ជាក់ថា ក្រៅពីប្រទេសថៃ ហ្វីលីពីនក៏បានបញ្ជាទិញថ្នាំពីក្រុមហ៊ុន Merck ផងដែរ៕