ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ អោយដឹង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា, ដោយអនុវត្តតាម បទបញ្ជា ននិងការណែនាំ ជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
គ្រប់អធិការនគរបាលខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់ ខ្ពស់បំផុតលេីការផ្តល់សេវាទូទៅ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត មួយរយ:ពេលកន្លងមកនេះដោយអនុវត្តតាមការណែនាំរបស់លោកស្នងការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការតាមដាន ឆ្លេីយតប ដោះស្រាយ និងចាត់វិធានការ
ដេីម្បីធ្វេីការងារសេវាទូទៅជូនពលរដ្ឋដែលសមត្ថកិច្ចមូលដ្ឋានមានការ យឺតយាវ ។ទោះជាយ៉ាងណារហូត មកដល់ពេលនេះនៅតែមាន មន្ត្រីមួយ ចំនួនតូច ខ្វះការយកចិត្តទុកដាក់ក្នុង ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជាករណី នៅខណ្ឌឬស្សីកែវ ពលរដ្ឋខំមិនមកភ្លាម ក្រុមការងារទាក់ទង ទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីរៀបចំ ចាត់ចែងធ្វេីជូនគាត់ ព្រមទាំង យកទៅប្រគល់ជូន ដល់ផ្ទះភ្លាម ។
មន្ត្រីដែលអនុវត្តការងារ ផ្តល់សេវា ជូនប្រជាពលរដ្ឋមិនបានល្អ មានការយឺត យាវ ចាប់ពី ២លេីកឡេីងទៅ នឹងត្រូវហៅ មកធ្វេីការណែនាំ ធ្វេីកិច្ចសន្យា និងអាចអនុវត្តវិន័យ កងក.ម្លាំង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នឹងខិតខំបន្ថែមក្នុង ការស្រាវជ្រាវ លេីករណីយឺតយាវនេះ ហេីយត្រូវតែធ្វេីជូន ប្រជាពលរដ្ឋឱ្យអស់ មិនត្រូវទុក ចោលយូរទៀតឡេីយ ។
បេីនៅតែមានការផ្តល់សេវាទូទៅមានការយឺតយាវជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋចូលមកខំមិនក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខ 069 516 999 ៕