ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ អោយដឹង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា, ដោយអនុវត្តតាម បទបញ្ជា ននិងការណែនាំ ជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់អធិការនគរបាលខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់ ខ្ពស់បំផុតលេីការផ្តល់សេវាទូទៅ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត មួយរយ:ពេលកន្លងមកនេះដោយអនុវត្តតាមការណែនាំរបស់លោកស្នងការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការតាមដាន ឆ្លេីយតប ដោះស្រាយ និងចាត់វិធានការ ដេីម្បីធ្វេីការងារសេវាទូទៅជូនពលរដ្ឋដែលសមត្ថកិច្ចមូលដ្ឋានមានការ យឺតយាវ…