សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មេឃុំ-ចៅសង្កាត់មួយចំនួនម៉ោង ៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការ ឬស្នាក់នៅទេ ធ្វើឲ្យប្រជាជនទៅ រកមិនឃើញ ហើយកុំយក ហេតុផលថា រឿងកូវីដ-១៩ ។
សម្តេចតេជោហ៊ុនសែន លើកឡើងក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា ការប្រ.យុទ្ធប្រ.ឆាំ.ងជំងឺកូវីដ-១៩ មិនត្រូវឲ្យរាង ស្ទះការងាររដ្ឋបាល ឡើយដែល ជាតម្រូវការប្រជាជន ។
សម្ដេចតេជោ បានលើកឡើងថា ៖«មេឃុំ ត្រូវមានអ្នក ប្រចាំការ មេឃុំ ត្រូវចូលកន្លែងស្នាក់ ការឃុំម៉ោង៧ព្រឹក តាមខ្ញុំដឹងហេតុផលកូវីដនេះធ្វើឲ្យមេឃុំ មួយចំនួនម៉ោង ៩ព្រឹក មិនទាន់ចូលស្នាក់ការទេ ប្រជាជន ទៅរកអត់ ឃើញទេ យើងយល់កុំដេកដួលរមួល ឬលេស សូមឲ្យយក ចិត្តទុកដាក់ផ្ដល់ សេវាជូនប្រជាជន» ។
សម្ដេចតេជោ បាន បន្ដថា ប្រជាជនត្រូវការមេឃុំ ត្រូវការមេស្រុក ត្រូវការខេត្ត ដើម្បីដោះស្រាយ បញ្ហានានា ដូច្នេះត្រូវ មានអ្នកប្រចាំការ កុំផ្អែកលើបញ្ហាកូវីដ-១៩ ហើយបែរជា កិច្ចការរដ្ឋបាល បោះបង់ចោល ក្នុងពេលប្រជាជន កំពុងមាន តម្រូវការនានាឲ្យជួយដោះស្រាយ ។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ឃុំ-សង្កាត់ ត្រូវព្យាយាមដោះស្រាយជូន ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយបើ ដល់តុលាការហើយត្រូវមានអ្នក ចាញ់ មានឈ្នះ ។
ជាមួយគ្នា នោះដែរ សម្តេចក៏បានផ្តាំទៅមេឃុំចៅ សង្កាត់ថា កុំផ្អែកតែលើក បញ្ហាកូវីដ ហើយបែរជាកិច្ចការ រដ្ឋបាលបោះបង់ចោលក្នុងពេលដែល ប្រជាជនមានតម្រូវការ ។ សម្តេចថា ៖«សូមយកចិត្តទុកដាក់កន្លែងហ្នឹង បានសេចក្តីថា កិច្ចការត្រូវបន្តធ្វើ គ្រាន់តែលំដាប់ អាទិភាព របស់យើង ស្ថិតក្នុងការប្រ.ឆាំងជំងឺកូវីដ១៩ ក៏ប៉ុន្តែកុំបោះបង់ចោល.កិច្ចការរដ្ឋបាលនានា ។ សូម្បីតែរាជរដ្ឋាភិបាល.កាត់បន្ថយការប្រជុំ ក៏នៅធ្វើការ.ប្រជុំតាម.អនឡាញដែរ»។
សម្តេចថា កិច្ចថ្នាក់ឃុំ មិនអាចធ្វើការតាមអនឡាញបានទេ គឺត្រូវតែទៅជួប.ផ្ទាល់ដូចជា ការដោះស្រាយ.បញ្ហាដីធ្លី និងរឿងផ្សេងៗ ។ សម្តេថា រឿងដីធ្លី គឺត្រូវខិតខំ.ដោះស្រាយក្រៅប្រពន្ធ.តុលាការឲ្យបាន ពីព្រោះខ្លះបងប្អូន.ឈ្លោះគ្នាក៏មាន ដូច្នេះត្រូវសម្រួល បើឡើងដល់.តុលាការ.មានតែឈ្នះ និង.ចាញ់ហើយ ៕