ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែង នៅក្នុងកិច្ចសន្ទនាជាមួយវិទ្យុVOD Khmer នៅថ្ងៃទី១០កក្កដានេះថា លោកបណ្ឌិតកែម ឡី គឺជាកូនសិស្សរបស់លោក ។ លោកបណ្ឌិតសុខ ទូចបានឆ្លើយបែបនេះ នៅចំថ្ងៃគម្រប់ខួប៦ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី ដែលជាអ្នកវិភាគឯករាជ្យល្បីឈ្មោះបំផុត ដែលត្រូវបានខ្មា.ន់.កាំ.ភ្លើ.ង.បា.ញ់.ស.ម្លា.ប់.ទាំងថ្ងៃនៅកណ្តាលទីក្រុងភ្នំពេញនៅម៉ោងប្រមាណ ៨ និង ៥០ នាទីព្រឹកនៅហាងស្តារម៉ាតកាល់តិចបូកគោ។ លោកបណ្ឌិតសុខ ទូច បានលើកឡើងនូវចំណងមិត្តភាពរវាងលោកបណ្ឌិតកែម ឡី នឹងរូបលោក នាពេលកន្លងមកមានរហូតដល់៥ចំណុច…