តំណាងមន្ត្រីរាជកា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បាននាំគ្នាផ្ដិត មេដៃ ប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ និង លោក កែវ សុវត្ថិ អនុប្រធាន មន្ទីរទៅកាន់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោក ទាំងពីរ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ ។ យោងតាមលិខិត របស់តំណាងមន្ត្រីរាជកា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម…