នៅក្នុងវិដេអូសុំទោសជាសាធារណៈរបស់បងប្អូនដែលជាតួសម្តែងក្នុងរឿងទុំទាវ2021នេះ បានលើកឡើងត្រង់ឈុត ប្រគេនឡេលាបខ្លួនអោយព្រះសង្ឃ គឺមិនខុសទេ ព្រោះព្រះសង្ឃក៏ចេះលាបឡេអោយសរដែរ ដោយផ្អែកទៅនឹងតថភាពសង្គមបច្ចុប្បន្ន គឺពិតជាមានសង្ឃធ្លាប់ទិញឡេរបស់ខ្លួនទៅលាបមែន។ ទោះបីជាមានការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកបែកផ្សែងចំពោះវិដេអូបែបកំប្លែងរឿងទុំទាវ2021 ភាគ1យ៉ាងណាកដោយ កអ្នកលក់ឡេតាមអនឡាញទាំងពីរនាក់បងប្អូននេះ មិនខ្វល់នឹងពាក្យរិះគន់ដែរ ហើយបានប្រកាសថានឹងបង្ហោះភាគ2ជាបន្តទៀត នៅថ្ងៃនេះ។ នៅពេលដែលមានការរិះគន់កាន់តែខ្លាំងឡើងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះការសម្តែងរឿងទុំទាវ2021 ស្រាប់ម្ចាស់ផេកHokima ដែលធ្លាប់អួតរឿងលក់ឡេ មួយថ្ងៃបាន10មុឺនដុល្លារ និងជាតួសម្តែងក្នុងរឿងនេះផ្ទាល់ បានព្រ.មានប្តឹងអ្នករិះគន់ខ្លួនទៅកាន់តុលាការ ដោយជះលុយជួលមេធាវីជួយដំណើរការក្តី។ ក្នុងចំណោមអ្នករិះគន់ ដែលនឹងត្រូវប្រឈមការប្តឹង មានព្រះសង្ឃមួយអង្គព្រះនាមក្នុងហ្វេសប៊ុក Oeun Sam Art បានមានសង្ឃដីកាថា៖ ស្នើសុំគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ…