នៅក្នុងវិដេអូសុំទោសជាសាធារណៈរបស់បងប្អូនដែលជាតួសម្តែងក្នុងរឿងទុំទាវ2021នេះ បានលើកឡើងត្រង់ឈុត ប្រគេនឡេលាបខ្លួនអោយព្រះសង្ឃ គឺមិនខុសទេ ព្រោះព្រះសង្ឃក៏ចេះលាបឡេអោយសរដែរ ដោយផ្អែកទៅនឹងតថភាពសង្គមបច្ចុប្បន្ន គឺពិតជាមានសង្ឃធ្លាប់ទិញឡេរបស់ខ្លួនទៅលាបមែន។
ទោះបីជាមានការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកបែកផ្សែងចំពោះវិដេអូបែបកំប្លែងរឿងទុំទាវ2021 ភាគ1យ៉ាងណាកដោយ កអ្នកលក់ឡេតាមអនឡាញទាំងពីរនាក់បងប្អូននេះ មិនខ្វល់នឹងពាក្យរិះគន់ដែរ ហើយបានប្រកាសថានឹងបង្ហោះភាគ2ជាបន្តទៀត នៅថ្ងៃនេះ។
នៅពេលដែលមានការរិះគន់កាន់តែខ្លាំងឡើងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះការសម្តែងរឿងទុំទាវ2021 ស្រាប់ម្ចាស់ផេកHokima ដែលធ្លាប់អួតរឿងលក់ឡេ មួយថ្ងៃបាន10មុឺនដុល្លារ និងជាតួសម្តែងក្នុងរឿងនេះផ្ទាល់ បានព្រ.មានប្តឹងអ្នករិះគន់ខ្លួនទៅកាន់តុលាការ ដោយជះលុយជួលមេធាវីជួយដំណើរការក្តី។
ក្នុងចំណោមអ្នករិះគន់ ដែលនឹងត្រូវប្រឈមការប្តឹង មានព្រះសង្ឃមួយអង្គព្រះនាមក្នុងហ្វេសប៊ុក Oeun Sam Art បានមានសង្ឃដីកាថា៖ ស្នើសុំគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា មានវិធានការផ្លូវច្បាប់ចំពោះក្រុមសម្តែង និង ម្ចាស់page Hokima ដែលបានបង្ហោះវីដេអូក្នុងរូបភាពនេះ ដែលមានចេតនាក្នុងការបំផ្លាញព្រះពុទ្ធសាសនា ។
ក្រុមនេះ អាចជាក្រុមសុីឈ្នួល ក្រុមណាដើម្បីបំ ផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនា របស់ជាតិខ្មែរ ក៏ថាបាន ។ បើបងប្អូនស្រឡាញ់ជាតិ និងសាសនា របស់ខ្លួន នាំគ្នាធ្វើយុទ្ធនាការ Report ផេកបែបហ្នឹងចោលទៅ ។
យ៉ាងណាមិញ ក្រោយបង្ហោះវិដេអូមិនបានប៉ុន្មានផង ម្ចាស់page Hokima បានលើកឡើងថា៖ រឿង ទុំទាវ 2021 បែបកំប្លែងប្រសិនជាមាន កំហុសខុសឆ្គងមេត្តាខន្តីអ ភ យ័ទោស ព្រោះវាគ្រាន់តែ ជាការសម្ដែង អោយ បងប្អូនសើច
អ្វីដែលសំខាន់សម្រាប់អ្នកយកវីឌីអូរឿងនេះ ចម្លងយកទៅកាត់ ត និយាយស្ដីឌៀល កប់ៗមាត់ អញ្ជើញលុបផង រិះគុណក្រោមខមមិនបានតែកុំជេរឌៀលហើយចម្លងដោយគ្មានការអនុញ្ញ៉ាត ចូលរិះគុណដើម្បីស្ថាបនា? មានអ្នកផ្សេងថតលើសៗនិងផងមិចមិនឌៀលគេដែរទៅ? មិចចឹង? ?
ម្ចាស់page Hokima ដដៃលបានលុបវិដេអូនេះចោល រួចបានសរសេរសុំទោសជាសាធារណៈថា៖ រឿង ទុំទាវ 2021 អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា ហើយ ក៏សុំទោសរាល់កំហុសខុសឆ្គង របស់ក្រុមសម្ដែងពួកខ្ញុំ ដោយសារតែពួកខ្ញុំមិនបានដឹង ចឹងវីឌីអូនិងគឺខ្ញុំបានលុបរួចហើយ
សម្រាប់អ្នកដែលចម្លងយកទៅផុសត និយាយ ជេរឌៀលជាសាធារណៈ ទុកពេលអោយ24ម៉ោងសម្រាប់លុប ចោលបើមិនលុប នៅតែបន្តបង្ខូចកេរ្ដ៍ឈ្មោះខ្ញុំក្នុងសាធារណៈគឺមេធីវីនិង ចាត់ចែងទៅតាមផ្លូវច្បាប់ ព្រោះក្រុមសម្ដែងពួកខ្ញុំបាន ដឹងនៅកំហុសឆ្គងហើយក៏លុបចោលភ្លាមៗដែរ
តែបើនៅតែមានចេតនាយក ទៅកាត់តបង្ហោះទៀត ត្រៀមខ្លួនប្រឈម នៅនិងមុខច្បាប់ទៅ ចម្លងកាត់តបង្ហោះ ជាសាធារណៈដោយគ្មាន ការអនុញ្ញ៉ាតពី ម្ចាស់ដើម ធ្វើអោយប៉ះពាល់ ដល់កេរ្ដ៍ឈ្មោះនិងកិត្តិយស ❤️?? រក្សាសិទ្ធដោយ ក្រុម សម្ដែងផ្ទាល់ ដោយក្ដីគោរព ពីតេង ដាណា