នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន! មហិច្ឆតាដ៏មហិមា របស់អ្នកកាន់ អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែ ពង្រឹងនិងពង្រីក នូវអំណាច និងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិន ត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់ (Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយ របស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង នូវគោលនយោបាយ ការបរទេសរបស់ចិន។ ចិនជាប្រទេសមួយ…