បើតាម លោកឈត ប៊ុនថង តម្រូវការនៃការ ប្រើប្រាស់ទឹក ស្អាតនៅ ក្នុងក្រុងភ្នំពេញទាំងមូល អាចលើស ពីរបាយការណ៍ នៃការប្រើប្រាស់ ប្រចាំថ្ងៃ ហើយការ ខ្វះខាត ទឹកនេះទៀតសោធ មិនមែនមានតែនៅក្រៅក្រុងភ្នំពេញទេ នៅក្នុងក្រុងតំបន់ខ្លះក៏ខ្វះខាតទឹកស្អាតប្រើប្រាស់ដែរ។ លោកបានបញ្ជាក់ថា មូលហេតុនៃការខ្វះខាត ទឹកប្រើប្រាស់ បើតាមមើលទៅ មិនមែនដោយសារការ ប្រើប្រាស់ទឹកខ្ជះខ្ជាយទេ គឺដោយសារ ប្រជាជន សម្រុកមក នៅទីក្រុងច្រើន និងការរីកចម្រើននៃ វិស័យសំណង ទើប ធ្វើឱ្យតម្រូវការ នៃការ ប្រើប្រាស់ទឹកស្អាតក៏មានច្រើនដែរ…
Day: March 31, 2021
ត្រៀមៗ វៀតណាម គ្រោងបញ្ជូនបន្លែ ផ្លែឈើ ទៅលក់នៅក្រៅប្រទេសខ្លួន ឲ្យកាន់តែទ្វេដង
គម្រោងផែនការ អភិវឌ្ឍន៍ លើវិស័យ បន្លែ ផ្លែឈើត្រូវបាន អនុម័តរួចរាល់ ដោយ រដ្ឋាភិបាលវៀតណាម ព្យាយាម ដើម្បីជំរុញការ នាំចេញឱ្យកើន ក្នុងរង្វង់ ទឹកប្រាក់ពីចន្លោះ ៨ ទៅ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣០ខាងមុខ។ ការកែច្នៃបន្លែ ផ្លែឈើរបស់វៀតណាម គឺត្រូវបានគេរំពឺង ថាអាចកើនឡើង យ៉ាងហោច ណាស់ ៣០ភាគរយ នៃផែនការ របស់រដ្ឋាភិបាល ហើយបន្លែ ផ្លែឈើចំនួន ២លានតោន ក៏រំពឹងថា នឹងដឹកជញ្ចូន តាមកប៉ាល់ ទៅកាន់បរទេស…