រូបភាព៣សន្លឹក ដែលមហាជន ជាច្រើនមើល ទៅគួរឲ្យសង្វេគ បំផុត ខណៈដែល ក្រុមគ្រូពេទ្យ បាននាំសុគន្ធ និសា ទៅសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល។
សុគន្ធ និសា ដែលជាតារា ចម្រៀងជ្រក កោនក្រោម ផលិតកម្មរស្មីហង្ស មាស ដែល ត្រូវបា ន ធ្វើតេស្តរក ឃើញ ជំងឺកូវីដ-១៩ ។អ្វីដែលជាចម្ងល់នោះ តើលោកពៅ សម្បត្តិ ហៅសាំបា ដែលជាស្វាមីរបស់អ្នកនាង បានឆ្លងកូវីដពីខ្លួន ដូចពិធីករ កែវ ចាន់និមល់ដែលឬទេ?
មុនចាកចេញ ពីផ្ទះ អ្នកនាងសុគន្ធ និសា បានបង្ហោះ សារថា “នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វើតេស្តកូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជា សាធារណៈថា ខ្ញុំ បាន positive ហើយ គឺមានមេរោគ នេះហើយ អីចឹងសូមបងប្អូន ទាំងអស់ មានការប្រុង ប្រយ័ត្នឲ្យបាន ខ្ពស់ ដើម្បីសុវត្តិភាព ខ្លួនឯងនឹ ងក្រុមគ្រួសារ សូមជូនពរ ឲ្យបងប្អូនទាំង អស់ឆ្ល ងផុតពីជំងឺនេះ
សូមទោសបងប្អូន ដែលខ្ញុំអត់បាន ឆ្លើយតប អធ្យាស្រ័យ ផងណា បងប្អូន ក្នុងចំណោម អ្នកផ្ទះខ្ញុំ ៧ នាក់ ដែលបា នធ្វើតេស្តដោយក្រុម លោកគ្រូអ្នកគ្រូពេទ្យជំ នាញ គឺមាន កើត តែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់ មានទេ តែក៏ត្រូវផ្តាច់ ខ្លួន ១៤ថ្ងៃដែរ ហើយខាង ផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡើយ”។
អ្នកនាងសុគន្ធ និសា បានបង្ហោះសារបន្ថែម ទៀតថា “នាងខ្ញុំសុគន្ធ និសា សូមគោរព ថ្លែងអំណរគុណដល់ សម្តេចតេជោ (លោកពុក) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (លោកម៉ែ) ថ្នាក់ដឹកនាំ ទាំងអស់ និងក្រុមលោកគ្រូអ្នកគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់ ទាក់ទ ងនឹងសុខភាពរបស់នាងខ្ញុំ
ក៏ដូចជាក្រុម ការងារហង្សមាសទាំងអស់ និងក្រុមគ្រួសារ របស់នាងខ្ញុំ សូមបងប្អូន ទាំងអស់ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់ ដើម្បីបានសុខទាំងអស់គ្នា ហើយក៏អាចជា ការទ.ប់ ស្កា.ត់ ជួយ សម្រាលបន្ទុកដល់ ថ្នាក់ ដឹកនាំ និង ក្រុម លោកគ្រូអ្នកគ្រូពេទ្យ នឹងសម្រាល.ទ.ម្ង.ន់ស្ថាន.ភាព ក្នុងប្រទេស.របស់យើង.ផង”៕