អ្នកនិពន្ធ វ៉ែន វណ្ណា បានថ្លែងប្រាប់ថា លោកបានទទួល តេស្តរកជំងឺកូវីដ-១៩ ពីសំណាក់ ក្រសួងសុខាភិបាល ហើយ គឺលទ្ធផល «វិជ្ជមាន»។
អ្នកដឹកនាំ សម្ដែង និងជាអ្នក និពន្ធបទចម្រៀង ប្រចាំផលិត កម្មរស្មីហង្សមាស លោក វ៉ែន វណ្ណា ហៅ លី ស៊ីនហួន បញ្ជាក់ថា លោកមានវិជ្ជមាន ជំងឺកូវីដ-១៩ បន្ទាប់ពីធ្លាប់ មានទំនាក់ទំនងជាមួយតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ និង លោក សាន សុវណ្ណឌីន។
លោកបាន បន្ថែមថា កន្លងមករូបលោក និងគ្រូភ្លេង សាន់ សុវណ្ណឌីន និងតារា ចម្រៀងលោក ណុប បាយ៉ារិទ្ធ ជួបគ្នា ដើម្បីធ្វើបទចូលឆ្នាំ ក៏ដូចពិភាក្សាគ្នា ក្នុងការផលិត បទចម្រៀង។
បច្ចុប្បន្នលោក កំពុងសម្រាកព្យាបាល នៅសណ្ឋាគារ Great Duke (អតីតសណ្ឋាគារ អ៊ីនធើខន) ជាពិសេសលោកទ ទួលបានការយក ចិត្តទុកដាក់យ៉ា ងខ្លាំងពី សំណាក់ក្រុមគ្រូពេទ្យ ដែ លប្រចាំការនៅទីនោះ។
ជាចុងក្រោយ អ្នកនិពន្ធបទ ចម្រៀងរូបនេះ បានអំពាវនាវ ឲ្យមហាជន ទាំងអស់ ការពារ ខ្លួនឲ្យបានខ្ពស់បំផុតតាមដែល អាចធ្វើទៅបាន ដោយអនុវត្តន៍តាម ការណែនាំរបស់ ក្រសួងសុខាភិបាល និងចូលរួមចាក់ វ៉ាកសាំង ការពារកូវីដ-១៩ផងដែរ។
គួរជម្រាបថា នៅក្នុង មជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ មហាជនបានកត់សម្គាល់ ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួន បានធ្វើតេស្តវិជ្ជមាន កូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា,
និង លោក Eco Vak Song ដែល ជា ផលិតករ និងជាអ្នកដឹកនាំម្នាក់ របស់ ហង្សមាស ហើយជាក់ស្តែងពេលនេះ គឺអ្នកនិពន្ធ វ៉ែន វណ្ណា។ តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនព រជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ៕