ក្រសួងសុខាភិបាលបាន ឱ្យថា កាលពីយប់មិញនេះ បានរកឃើញ មនុស្សជាង ៦០០ នាក់ដែលបានប៉ះពាល់ ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក Peter Szijjarto។ ក្នុងនោះលទ្ធផលតេស្តដែលចេញ វិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា គឺអ្នកទាំងនោះ អវិជ្ជមានទាំងអស់។
ក្រសួង ក៏បញ្ជាក់ទៀតថា បន្ទាប់ពីមនុស្ស ៦២៨ នាក់ ចេញលទ្ធផល តេស្តលើកទី១ អវិជ្ជមាន ក្រសួងកំពុង តែបន្តស្រាវជ្រាវ និងទទួលលទ្ធផលវិភាគ សំណាកជា បន្តបន្ទាប់ទៀត៕