រដ្ឋ Wisconsin មានកៅអីតំណាងដល់ទៅ ១០កៅអី ហើយលោកត្រាំ មិនព្រម ចុះចាញ់ នៅក្នុងរដ្ឋនេះឡើយ ដោយទាមទារ ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតំបន់មួយចំនួនក្នុងរដ្ឋ។ ការរាប់ឡើងវិញបានបញ្ចប់ នៅថ្ងៃទី២៨ខែវិច្ឆិកា ហើយលទ្ធផល លោក បៃឌិន កាន់តែនាំមុខឆ្ងាយ ជាងមុនទៅទៀត។ ជាក់ស្តែងការ រាប់សន្លឹកឆ្នោត នៅក្នុងតំបន់Milwaukee គឺលទ្ធផល លោកបៃឌិនទទួលបានសន្លឹកឆ្នោតលើសពីមុន១៣២សន្លឹកទៀត។ សន្លឹកឆ្នោតសរុបដែលបានរាប់នៅក្នុងតំបន់នេះមាន៤៦០.០០០ សន្លឹក ហើយក្រោយការរាប់លោកបៃឌិនកើនបន្ថែម២៥៧សន្លឹក ចំណែកលោកត្រាំ ក៏កើនបន្ថែម ១២៥សន្លឹកផងដែរ ។ …
Day: November 28, 2020
ដំណឹងបន្ទាន់ ថ្ងៃនេះ កម្ពុជារកឃើញ ស្ត្រីខ្មែរម្នាក់ស្នាក់នៅទួលសង្កែ ឆ្លងកូវីដ១៩ ក្រោយត្រឡប់មកពីអាមេរិក
ស្រ្តីខ្មែរអាមេរិក ០១ នាក់ដែលធ្វើដំណើរពី អាមេរិកឆ្លងកាត់ប្រទេស កូរ៉េខាងត្បូង បានតេស្តឃើញកូវីដ ១៩ ពេលមកដល់ ប្រទេសកម្ពុជា។ អ្នកដំណើរលើយន្តហោះ ជាមួយស្រ្តីរ ង គ្រោះ សរុបមាន ៧៤ នាក់ ហើយអ្នកដទៃទៀត តេស្តអវិជ្ជមាន តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ជូនដំណឹងពីករណីជា សះស្បើយ ០១ នាក់ទៀត នៅព្រឹកនេះជាស្រ្តីអាមេរិក អាយុ ៣៥ ត្រូវបាន អនុញ្ញាតិឲ្យចាក…