គិតត្រឹម ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តាមប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជា សរុបមានចំនួន ៣០១ នាក់ដដែល ដោយពុំមានករណីឆ្លងថ្មីឡើយ ហើយក្នុងនោះមានអ្នកជំងឺចំនួន ១ នាក់ទៀតជាជនជាតិបារាំង បានជាសះស្បើយ ដែលធ្វើឱ្យចំនួនជាសរុបឡើងដល់ ២៨៩ នាក់ ។ ពេលនេះដែរ កម្ពុជានៅសល់ អ្នកជំងឺកូវីដ ១៩ ត្រឹមតែ ១២ នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ…