គិតត្រឹម ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តាមប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជា សរុបមានចំនួន ៣០១ នាក់ដដែល ដោយពុំមានករណីឆ្លងថ្មីឡើយ ហើយក្នុងនោះមានអ្នកជំងឺចំនួន ១ នាក់ទៀតជាជនជាតិបារាំង បានជាសះស្បើយ ដែលធ្វើឱ្យចំនួនជាសរុបឡើងដល់ ២៨៩ នាក់ ។
ពេលនេះដែរ កម្ពុជានៅសល់ អ្នកជំងឺកូវីដ ១៩ ត្រឹមតែ ១២ នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ។ ដោយសារជំងឺកូវីដ ១៩ នៅតែបន្តគំ.រា មកំហែ.ងកម្ពុជានៅឡើយ ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជានាយកកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានបន្តចេញវិធានការទប់ ស្កាត់ ការពារ ដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច
ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ ១៩ នេះស្ថិតក្នុងសភាពខ្លាំងក្លានៅឡើយ ។ ក្នុងនោះក្រសួងសុខាភិបាល ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពាក់ម៉ាស់ការពារនៅ ពេលចាំបាច់ និង
ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែលឱ្យបានត្រឹមត្រូវបំផុត ។ បើតាមនាយកកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានបង្ហាញលើទំព័រហ្វេសប៊ុកផ្លូវការ បញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ និង ចាប់តាំងពីខែមករាមកដល់បច្ចុប្បន្ននេះ កម្ពុជាធ្វើតេស្តបានចំនួន ២០៥៣៨១ ស្មើនឹង ១២២៩៨ ក្នុង ១ លាននាក់ ៕