ស្រ្តីខ្មែរអាមេរិក ០១ នាក់ដែលធ្វើដំណើរពី អាមេរិកឆ្លងកាត់ប្រទេស កូរ៉េខាងត្បូង បានតេស្តឃើញកូវីដ ១៩ ពេលមកដល់ ប្រទេសកម្ពុជា។ អ្នកដំណើរលើយន្តហោះ ជាមួយស្រ្តីរ ង គ្រោះ សរុបមាន ៧៤ នាក់ ហើយអ្នកដទៃទៀត តេស្តអវិជ្ជមាន តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ជូនដំណឹងពីករណីជា សះស្បើយ ០១ នាក់ទៀត នៅព្រឹកនេះជាស្រ្តីអាមេរិក អាយុ ៣៥ ត្រូវបាន អនុញ្ញាតិឲ្យចាក ចេញ ពីមន្ទីរពេទ្យ៕