វេបសាយអា.សអា.ភា.ស.ដ៏ល្បី Pornhub និងវេបសាយផ្សេងទៀតប្រមាណ ១៩០ ដែលទាក់ទិននឹងវេបសា.យ.អា.ស.អា.ភា.ស និងល្បែងស៊ីសង ត្រូវបានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកាថ្មីៗនេះ បានប្រកាសបិទ ដោយសំអាងថា វេបសាយ ទាំងនោះ គឺខុសច្បាប់។បន្ទាបព់បញ្ហានេះ បានបង្កឲ្យប្រជាជនថៃ ជាពិសេសយុវជន មិនពេញ ចិត្តយ៉ាងខ្លាំង និងធ្វើបាតុ កម្មឲ្យបើកឡើងវិញ។
បើតាមការ អះអាងពីលោក Puttipong Punnakanta រដ្ឋមន្ត្រីឌីជីថលថៃ បានលើកឡើងថា ការបិទវេបសាយ Pornhub និងវេបសាយ ផ្សេងទៀតដែលទាក់ទិ ននឹងល្បែងស៊ីសង និងអា.សអា.ភា.ស.នោះ ដោយសារ វាជាវេបសាយ ខុសច្បាប់ ដោយផ្អែក ទៅតាមច្បាប់ ឧក្រិដ្ឋកម្មអ៊ីន ធឺណិត។
បើតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ការប្រកាសបែបនេះ បាន ប.ង្កឲ្យប្រជាជនថៃ ជាពិសេសយុវជន មិនសូវពេញចិត្តឡើយ ហើយថែម ទាំងមានប្រជាជន ខ្លះ បានធ្វើបាតុ កម្មនៅក្បែរ ក្រសួងឌីជីថល ថៃថែមទៀត ក្នុងពេលថ្មីៗនេះ។
បើតាមការយល់ឃើញ របស់ប្រជាជនថៃ វេបសាយ Pornhub មិនមែនបិទ ដោយសារ ខុសច្បាប់ឡើយប៉ុន្តែវាអា ចទាក់ទិនជាមួយ នឹងវីដេអូមួយដែល មានវត្តមាន របស់ព្រះមហាក្សត្រថៃ មហា វជិរាល ង្ករណ៍ ជាមួយ នឹងនារីម្នាក់ ដែលអា.ក្រា.ត.នៅក្នុងកម្មវិធីមួយ។
បន្ទាប់ពីបិទ មិនឲ្យចូលទៅ ក្នុងវេបសាយបាន ប្រជាជនថៃ បានសរសេរ#savepornhub ព្រោងព្រាត នៅលើបណ្តាញសង្គមTwitter នាថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅ។ ការសរសេរបែបនេះ ជាការទាមទារឲ្យ រដ្ឋាភិបាលថៃ បើកវេបសាយ ដ៏ល្បីមួយនេះឡើងវិញ។
បន្ថែមពីនេះ ប្រជាជនថៃ មួយចំនួន ក្រៅពីការទាមទារ ឲ្យបើកឡើងវិញ បានប្រើប្រាស់ វិធីសាស្ត្រផ្សេងទៀត ដើម្បីចូលទៅក្នុងវេបសាយ Pornhub ផងដែរ។ វិធីដ៏ល្អបំផុត ជាការ ប្រើប្រាស់ប្រព័ន្ធ អ៊ីនធឺណិតឯកជន (VPN) ។ តាមការអះអាង របស់ក្រុមហ៊ុន Top10VPN ចំនួននៃការស្វែងរក VPN បានកើនឡើនប្រមាណ ៦៤០ភាគរយ បើធៀប នឹងខែកញ្ញា ដល់តុលាកន្លងទៅ។ការប្រើប្រាស់ VPN ជាផ្លូវល្អបំផុត ដើម្បីគេចចេញពី ការតាមដានរបស់រដ្ឋាភិបាលថៃ។
គួរបញ្ជាក់ថា ប្រជាជនថៃ ក្នុងរយៈពេលចុង ក្រោយនេះ បានចូលរួម ធ្វើបាតុកម្ម ជាច្រើន ដើម្បីទាមទារ ឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង, ការធ្វើកំណែង ទម្រង់ស្ថាប័ន ព្រះមហាក្សត្រ និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម។
តាមរយៈកិច្ចប្រជុំសភា កន្លងទៅ ភាគីមួយចំនួន បានយល់ ព្រមឲ្យបង្កើតគណៈកម្មាធិការរួបរួម ដើម្បីដោះ ស្រាយវិបត្តិនយោបាយថៃ ប៉ុន្តែក្រុមបាតុករថៃ មួយចំនួននៅថ្ងៃទី៤ ខែវិច្ឆិកា បានច្រានចោលការ បង្កើតគណៈកម្មាធិការ មួយនេះ និងបន្តទាមទារ ឲ្យលោក ប្រាយុទ្ធចុះចេញពីតំណែង៕