ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ សេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន ៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ ជាមួយរដ្ឋមន្ដ្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។
មនុស្សទាំង ៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖* ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា* ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ* ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។អូ
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ករណីសរុបដែលបាន រកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។
ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយក វត្ថុសំណាកអ្នកប៉ះពាល់ លើកទី២ និងកំពុងរងចាំលទ្ធផល ដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការ វិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹង ជូនសាធារណជនបន្តទៀត នៅពេលទទួល
បានលទ្ធផលជា បន្តបន្ទាប់ និងប្រសិនបើមានការ វិវត្តន៍ថ្មីៗ ពាក់ព័ន្ធទៅនៃព្រឹត្តការណ៍ ០៣វិច្ឆិកានេះ៕អូ