លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបាន មានប្រសាសន៍ថា ការធ្វើតេស្តជាលើកទី៤ ចំពោះអ្នកដែលមាន ជាប់ពាក់ព័ន្ធជាមួយ នឹងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា ដែលជាការធ្វើតេស្តចុងបញ្ចប់ គឺជាដំណាក់កាល ដ៏សំខាន់ចាំ បាច់ជាទី បំផុតក្នុងការវា យ តម្លៃថា អ្នកទាំងនោះមានឆ្លង ឬមិនមានឆ្លងជំងឺកូវីដ១៩។
លោកស្រីបានបន្តថា«ការធ្វើតេស្តលើកចុងក្រោយនេះ គឺជាការសំខាន់មែនទែនសម្រាប់ព្រឹត្តិការណ៍ ០៣វិច្ឆិកា ហើយការសន្និដ្ឋានចុងបញ្ចប់ នៃការចម្លង ឬមិនចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍០៣វិច្ឆិកា នឹងអាចវា យ តម្លៃទៅបា នលុះត្រាលទ្ធផលបង្ហាញនូវថ្ងៃទី ១៨ខែវិច្ឆិកាខាងមុខនេះ»។
លោកស្រីបានបន្ថែមថា«ប្រសិនបើពេលនោះ លទ្ធផលតេស្តបង្ហាញថាអវិជ្ជមាន ទាំងអស់នោះយើងនឹងមាន ការវា យតម្លៃនិងការសន្និដ្ឋានថា ការចម្លងវីរុស១៩ ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកានោះគឺមានតែ៤នាក់ទេ ដែលមានសុខភាពធម្មតា មិនមានបញ្ហាសុខភាព ធ្ង ន់ ធ្ងរ ជាការព្រួ យបារម្ភនោះទេ ហើយដែលអ្នកទាំង ៤នាក់នោះកំពុងមានសម្រាក ព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត»។
លោកស្រីបានបញ្ជាក់ថា«ក្នុងនាមក្រសួងសុខាភិបាលក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមអំពាវនាវដល់ឯកឧត្តមលោក ជំទាវលោកលោកស្រី និងបងប្អូនអ្នកសារព័ត៍មាន ក៏ដូចជាលោកអ្នកដែលជាប់បាក់ព័ន្ធព្រឹត្តិការណ៍ ០៣វិច្ឆិកានេះ មេត្តាព្យាយាម អត់ធ្មត់បន្ត ធ្វើចត្តាឡីស័ក របស់ខ្លួនឲ្យបានគ្រប់ចំនួនថ្ងៃ និងអញ្ជើញមក ធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ខែវិច្ឆិកាឲ្យបានគ្រប់ៗគ្នា»។
លោកស្រីបានបន្តទៀតថា ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនេះ មានសារសំខាន់ណាស់ក្នុងដំណាក់កាលនេះដែលយើងទាំងអស់គ្នា បានរួមចំណែកក្នុងការទប់ស្កាត់ កុំឲ្យមានការចម្លងវីរុស១៩នេះ ចូលទៅក្នុងសហគមន៍ជាយថា ហេតុព្រោះថាបើទោះបីជា លទ្ធផលនៃការធ្វើតេស្តលើកទី៣បង្ហាញថា អ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិ ការណ៍០៣វិច្ឆិកាបង្ហាញថា លទ្ធផលអវិជ្ជមានដែលជាលទ្ធផលមួយល្អប្រសើរ សម្រាប់ប្រទេសកម្ពុជាក៏ ពិតមែន តែយើងក៏កំពុងស្ថិតនៅក្នុងស្ថានភាពមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចផងដែរ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ក្រសួងបានធ្វើតេស្តអ្នក ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិសរុប ចំនួនតេស្ត៣៧៦២ វត្ថុ សំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ ដែលកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត៕