នៅថ្ងៃទី១៧ វិច្ឆិកានេះ ក្រសួងសុខាភិបាលបាន ប្រកាសថា លោកតំណាងរាស្រ្ត សួស យ៉ារ៉ា និងជាអ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពជា ដែលបានឆ្លង ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅថ្មីៗ នេះ បានជាសះស្បើយ ហើយ។នេះបើតាមក្រសួង សុខាភិបាល បានប្រកាស ឱ្យដឹងនៅព្រឹកថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
លោកសួស យ៉ារ៉ា ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ នៅថ្ងៃទី ៩ខែវិច្ឆិកា។ ដូច្នេះក្នុងរយៈពេល ៨ថ្ងៃប៉ុណ្ណោះ តំណាងរាស្រ្តវ័យ ៤៧ឆ្នាំរូបនេះ ត្រូវបានគ្រូពេទ្យកម្ពុជា ព្យាបាលជា សះស្បើយកូវីដ១៩ ក្រោយសម្រាក ព្យាបាលនៅមន្ទីរពេទ្យខ្មែរ មិត្តភាព-សូវៀត ។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរករកឃើញ ករណីជំងឺកូវីដ-១៩សរុបចំនួន ៣០៣នាក់ និងបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ នៅសល់តែ១២នាក់ប៉ុណ្ណោះដែល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ កម្ពុជាមិនមានអ្នកស្លា ប់ ដោយជំងឺ កូវីដ១៩នេះឡើយ។
សូមជម្រាបថាព្រឹត្តិការណ៍៣វិច្ឆិកា កម្ពុជា បានរកឃើញ ករណីវិជ្ជមានចំនួន ៤នាក់។ ក្រៅពីលោក សួស យ៉ារ៉ា អ្នក ផ្សេងទៀតកំពុងបន្ត សម្រាកព្យា បាលនៅមន្ទីរ ពេទ្យឡើយ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយ ចំនួនពីរនាក់។ ក្រៅពីលោក សួស យ៉ារ៉ា គឺស្រ្តីខ្មែរអាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅខេត្តក្រចេះ គាត់បាន ធ្វើដំណើរពីប្រទេស ជប៉ុន ចូលមកកម្ពុជា កាលពីថ្ងៃទី ១៩តុលា កន្លងមកនេះ។
ករណីព្រឹត្តិការណ៍ ៣វិចិ្ឆកាបានធ្វើឲ្យកម្ពុជាមាន ហានិភ័យខ្ពស់ក្នុងការឆ្លង ជំងឺកូវីដ១៩ ចូលទៅសហគមន៍ ក្រោយពីលោករដ្ឋមន្រ្តីការបរទេស ប្រទេសហុងគ្រី ត្រូវបានរកឃើញ មានជំងឺនេះ ក្រោយលោកបាន ជួបពិភាក្សាការងារ និងប្រាស្រ័យ ទាក់ទងជាថ្នាក់ដឹកនាំ មន្រ្តីរជាន់ខ្ពស់ កម្ពុជាជាច្រើនរូបក្នុងដំណើរ ទស្សនកិច្ចរបស់ លោកនៅភ្នំពេញ។ជំនួបរបស់លោកប្រមុខការទូតហុងគ្រី និងមន្រ្តីកម្ពុជា ភាគច្រើនមិនបាន ពាក់ម៉ាស និងរក្សាគម្លាត សុវត្ថិភាពឡើយ៕