បើយោងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដែល អង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា តាមចាប់ខ្លួន លោកឧត្តមសេនីយ៍យោធា ម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ពាក់ព័ន្ធករណី «ឆបោក និងចេញសែកស្អុយ»។
សូមបញ្ជាក់ថា៖ ក្នុងដីកានោះ ព្រះរាជអាជ្ញាបាន កំណត់ឲ្យ ឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ បង្ហាញខ្លួននៅ ការិយាល័យ ព្រហ្ម ទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោង ធ្វើការដើម្បីសួរនាំលើបណ្ដឹង ព្រហ្ម ទណ្ឌ។
បន្ថែមពីនេះ ដីកាក៏បានអនុញ្ញាត ឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់ កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គល នោះឲ្យចូល បង្ហាញខ្លួនបាន។ ដីកាបញ្ជា អោយចូលខ្លួន ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយព្រះរាជនៃ អយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ក្នុងសំណុំរឿង ព្រហ្ម ទណ្ឌ លេខ ៣៤៣ អ.យ.ក៕