លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា ២០២០នេះ ថា ក្រោយកា វា យ តម្លៃ និងទទួលស្គាល់ គុណភាព របស់អង្គការសុខភាព ពិភពលោក ប្រទេសកម្ពុជា នឹងទទួលបាន វាក់សាំង ការពារ ជំងឺកូវីដ ១៩ នាឆ្នាំ២០២១ ខាងមុខនេះ។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្ថែម ទៀតថា បច្ចុប្បន្ននេះ ក្រសួងសុខា ភិបាល កំពុងធ្វើការងារ ជាមួយអង្គការ សុខភាព ពិភពលោក ជាពិសេសជាមួយ នឹងអង្គការដៃគូជាច្រើន អំពីការ ទទួលបានថ្នាំបង្ការ។
សូមរំលឹកផងដែរថា រដ្ឋាភិបាល អូស្ត្រាលី បានប្រកាស គំនិតផ្ដួច ផ្ដើមអំពីការ ទទួលបាន ថ្នាំបង្ការ ដោយបានផ្តល់ជំនួយ ៥០០លានដុល្លារអូស្ត្រាលី សម្រាប់ ប្រទេស នៅអាស៊ីអាគ្នេយ៍ និងបណ្តា ប្រទេសប៉ាស៊ីហ្វិក ទន្ទឹមនឹងនោះ ក៏មាន ប្រទេសកម្ពុជា សម្រាប់ ទទួលបាន វាក់សាំងការពារ ជំងឺកូវីដ–១៩ ប្រកប ដោយសុវតិ្ថភាព៕