លោក ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ត កណ្តាល បានថ្លែង ប្រាប់អ្នកសារព័ត៌មានជាតិ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថាភាគីវៀតណាម បានយល់ព្រមរុះរើតង់ទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាព គ្នា តាមបន្ទាត់ព្រំដែនខេត្តកណ្តាល ក្រោយមានជំនួបពិភាក្សាការងារ រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កាលពីម្សិលមិញ ។