បុរសជនជាតិកូរ៉េខាងជើងម្នាក់ គឺជាអតីតកីឡាករកាយសម្ព័ន្ធ បានលោត ផ្លោះរបង លួសបន្លាមានកម្ពស់ ដល់ទៅ ៣ម៉ែត្រភៀសខ្លួនចូល ក្នុងទឹកដីកូរ៉េខាងត្បូង ដោយសុវត្ថិភាព។
សារព័ត៌មាន RTបានផ្សាយថា បុរសជនជាតិកូរ៉េខាងជើង បានភៀសខ្លួនចូល ទៅកាន់ទឹកដីកូរ៉េខាងត្បូង តាមរយៈការ លោតផ្លោះរបង កម្ពស់ ៣ម៉ែត្រនៅព្រំដែនប្រទេសទាំងពីរ។
បុរសដែលផ្លោះរបង នោះមានអាយុ ២០ឆ្នាំ បានគេច ពីក្រសែភ្នែកទាហាន ការពារព្រំដែនយ៉ាងងាយស្រួល បំផុតដោយ លោតផ្លោះ របងយ៉ាងរហ័ស ចូលទៅកាន់តំបន់ សគ្មាន យោធា មិនមានអ្នកណាម្នាក់ដឹងឡើយ។
សូមបញ្ជាក់ថា បុរសកូរ៉េខាងជើង បានចូលដល់ តំបន់គ្មានយោធា (DMZ) នៅវេលាម៉ោង ៧យប់ថ្ងៃទី ៣ខែវិច្ឆិកា(ម៉ោងក្នុងតំបន់)ហើយ ទាហានការពារព្រំដែន កូរ៉េខាងត្បូង ក៏បានចាប់ខ្លួនក្រោយ ១៤ម៉ោងឆ្លងចូលព្រំដែន ។
អតីតកីឡាករ កាយសម្ព័ន្ធរូបនេះបានស្នើសុំភៀសខ្លួននៅ ក្នុងទឹកដីកូរ៉េខាងត្បូង។ ដោយសារតែ មានមាឌតូចស្រាល ទើបរូបគេងាយស្រួល ក្នុងការលោតផ្លោះរបង កម្ពស់៣ម៉ែត្រ។
ពឹងផ្អែក ទៅលើឯតទគ្គកម្មលោតខ្ពស់ បំផុតលើពិភពលោក គឺមានកម្ពស់តែ២,៤៥ម៉ែត្រប៉ុណ្ណោះ
ហើយបុរសជនជាតិកូរ៉េខាងជើង អាចនឹងប្រើឧបករណ៍ជំនួយ ទើបអាចលោតបា នកម្ពស់ជាង៣ម៉ែត្រ។ មុនពេលទទួលស្គាល់ថា ពិតជាបានផ្លោះរបងព្រំដែន បុរសជនជាតិកូរ៉េខាងជើងត្រូវបានស្នើឲ្យលោតដើម្បីបញ្ចាក់ការណ៍ពិត ហើយពិតជាលោតបានខ្ពស់មែន៕