លោក ញឹក ប៊ុន ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ក្នុងគោលបំណង តែមួយគត់ គឺរួមគ្នាជាមួយ ជរដ្ឋាភិបាល ការពារសុខសន្តិភាព ដែលកំពុង មានសព្វថ្ងៃនេះ ដើម្បីធ្វើយ៉ាង ណាឱ្យប្រទេសជាតិ និងប្រជាជន កម្ពុជា កាន់តែរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។
ក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសជាផ្លូវការ ចងសម្ព័ន្ធភាព រវាង គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ លោក ញឹក ប៊ុនឆៃ បាន ថ្លែងថា ការចងសម្ព័ន្ធភាពរវាង គណបក្សនយោបាយចំនួន បីនេះ គឺនឹងមិនបែ.កបា.ក់គ្នាដូច លើកមុននោះឡើយ ដែលការរួមគ្នានេះ ក៏មិនមែនដើម្បីធ្វើគណបក្សប្រឆាំងនោះដែរ ពោលគឺធ្វើឡើងក្នុង គោលបំណងរួមគ្នាស្ថាបនា ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។
លោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ បានអះអាង ដែរថា ការរួម គ្នាដើម្បីអ្នកប្រជាធិបតេយ្យនេះ គឺនឹងធ្វើការបោះឆ្នោត ប្រកួតប្រជែងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយ ផ្សេងៗ ទៀតនៅកម្ពុជា ប្រកប ដោយតម្លាភាពក្នុងន័យស្ថាបនា និងមិនឈរលើ គោលការជំទាស់ នោះទេ ប៉ុន្តែនឹងមាន មតិរិះគន់ និងឆ្លងឆ្លើយជាមួយគណបក្ សកាន់អំណាច ក្នុងន័យកែ ទម្រង់ ជាពិសេស គឺបញ្ហាចន្លោះប្រហោង មួយចំនួន ដែលកំពុងកើតឡើង នៅក្នុងប្រទេសជាតិនេះតែម្តង។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់បន្ថែមថា ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនេះ ក្នុងគោលបំណងបណ្ដុះគំនិតជាតិនិយម គំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌ លាបពណ៌ និងគ្មានវប្ប ធម៌ក្តិចត្រួយនោះឡើយ ហើយការរួមគ្នានេះ ក៏ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នាទៅ វិញទៅមក ទាក់ទងនឹងឥទ្ធិពល ប្រទេសមហាអំណាច ដែលកំពុងយកប្រទេសកម្ពុជា ធ្វើជាឈ្នាន់ ប្រកួត ប្រជែងគ្នា ដើម្បីភូមិសាស្ត្រនយោបាយ ក្នុងតំបន់នោះ។
លោក បានបញ្ជាក់ថា ប្រសិនបើអតីត គណបក្សប្រឆាំងដឹកនាំ ប្រទេសជាតិនោះ គឺប្រទេសមិនបាន សុខសប្បាយ និងសន្តិភាពនោះ ឡើយ ដោយសារតែពួក ទាំងនោះ មាននិន្នាការ ផ្កាប់មុខទៅអាមេរិក ហើយ យកមហាអំណាចមួយទៀត ធ្វើជាសត្រូវដាច់អ ហង្ការនោះ៕